រូបភាព​ថ្មី​បង្ហាញ​ពី​បឹង​ទឹកកក​លើ​ភព​អង្គារ

  • 2018-12-24 03:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​អវកាស​អឺរ៉ុប​​ ESA ​បាន​បញ្ចេញ​រូបភាព​​ថ្មី​ពីរ​សន្លឹក​ ដែល​បង្ហាញ​អំពី​បឹង​ទឹកកក​​ដ៏​ធំ​​​លើ​ភព​អង្គារ។ បឹង​ដែល​កើត​ចេញ​ពី​បំផ្ទុះ​ភ្នំ​ភ្លើង ឬ អាចម៍​ផ្កាយ​ធ្លាក់​នេះ មាន​អង្កត់​ផ្ចិត​ទំហំ ៨២ គ.ម និង​មាន​គ្រប់​ដណ្ដប់​ដោយ​​​ទឹកកក​កម្រាស់​ ១,៨ គ.ម​ ឯណោះ។

​​​​​​​ESA បាន​ប៉ាន់​ស្មាន​ថា​បឹង​នេះ​​មាន​ផ្ទុក​នូវ​ទឹកកក​ប្រមាណ ២ ២០០ គីឡូម៉ែត្រ​គូប។ គួរ​ដឹង​ថា​រូបភាព​នេះ​ថត​បាន​ដោយ​កាមេរ៉ា​ ​Mars Express High Resolution Stereo Camera ដែល​បាន​ហោះ​លើ​គន្លង​ភព​អង្គារ​កាល​ពី​ដើម​ឆ្នាំ៕​​​​​

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី