កុំឲ្យដើរយឺតជាងបច្ចេកវិទ្យា តោះ! មកយក eSIM ទុកប្រើម្នាក់ ១ ទាន់គេចែក Free

  • 2018-12-24 03:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

eSIM គឺជា​ស៊ីម​គ្មាន​រូបរាង ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ប្រើ​ដោយ​មិន​ចាំ​បាច់​បញ្ចូល​បន្ទះ​ស៊ីម​កាត​ទៅ​ក្នុង​ឧបករណ៍​អេឡិចត្រូនិច និង​អាចប្រើ​លេខ​ទូរសព្ទ​ចំនួន​ ២ ខ្សែ​បាន​យ៉ាង​ងាយស្រួល។ ​បច្ចេកវិទ្យា​ថ្មី​ទំនើប​នេះ ត្រូវ​បាន​នាំ​ចូល​កម្ពុជា​​ជា​លើក​ដំបូង​ដោយ​​ Smart កាល​ពី​ថ្ងៃ​ទី ២២ ធ្នូ ឆ្នាំ ២០១៨ ដោយ​ក្រុមហ៊ុន​កំពុង​​ដំណើរ​ការ​ចែក​ឲ្យ​ប្រើ Free ពី​ពេល​នេះ​តទៅ។

លក្ខខ័ណ្ឌ​ងាយៗ​ក្នុង​ការ​ទទួល​បាន​ស៊ីម​ដ៏​ទំនើប​នេះ គឺ​អ្នក​គ្រាន់​តែ​មក Smart Shop សាខា​មហាវិថី​ព្រះ​មុនីវង្ស​ដើម្បី​ចុះ​ឈ្មោះ រួច​បញ្ចូល​ទឹក​ប្រាក់ ២ ដុល្លារ​ជា​ការ​ស្រេច។ រាល់​ការ​បើក​ដំណើរ​ការ​ eSIM ក្រុម​ការងារ​នឹង​ណែនាំ​អ្នក​ពី​របៀប​ប្រើប្រាស់ និង​អត្ថប្រយោជន៍​​របស់ eSIM ដើម្បី​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់។

eSIM នេះ អាច​ប្រើ​ជា​មួយ​ទូរសព្ទសេរីថ្មី​បំផុត​ដូចជា iPhone XS, XS Max និង XR ប៉ុណ្ណោះ។ អីចឹង​...ចាំ​អី​ទៀត? មក​បើក​ឲ្យ​ហើយ​មក ដើម្បី​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ ទាន់​ទើប​មក​ដល់​ក្ដៅៗ។ ខាង​ក្រោម​នេះ​ គឺ​ជា​អតិថិជន​ដែល​​បាន​បើក​យក​ eSIM ទៅ​ប្រើ​ប្រាស់​កាល​ពី​ពេល​កន្លង​ទៅ៕

អត្ថបទ៖ សុខណា