សាលី អ៊ូមើត ទៅ​ហាត់​នៅ​អូទ្រីស​ត្រៀម​លេង​ពាន​​មួយ​​ប្រាក់​រង្វាន់ ៥ ម៉ឺន​ដុល្លារ

  • 2018-12-25 01:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​មេដាយ​មាស​ Asian Games 2018 ប្រភេទ​កីឡា​ម៉ូតូទឹក សាលី អ៊ូមើត ​បាន​ទៅ​ដល់​ទឹក​ដី​ប្រទេស​អូទ្រីស​ហើយ ដែល​ត្រូវ​ហ្វឹកហាត់​នៅ​ទីនោះ​​រយៈ​ពេល​ចំនួន ៣សប្ដាហ៍ ដើម្បី​ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់​ World Championship Jetracer ដែល​មាន​ប្រាក់​រង្វាន់​៥​ម៉ឺន​ដុល្លារ​អាមេរិក។

​ម្ចាស់​មេដាយ​រាប់​មិន​អស់​រូប​នេះ ​​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ហ្វឹកហាត់ នឹង​​រៀប​ចំ​ចន្លោះ​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩។ មូល​ហេតុ​ដែល​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ ពី​ព្រោះ​គ្រូ​បង្វឹក​របស់​គេ​ ដែល​មាន​​​សញ្ជាតិ​អូទ្រីស​​នោះ​មាន​ភាព​មមាញឹក​ជា​មួយ​ការងារ​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក គ្មាន​ពេល​ទៅ​បង្ហាត់ អ៊ូមើត នៅ​ថៃ ទើប​សម្រេច​ទើប​សម្រេច​​រៀប​ចំ​កម្មវិធី​ហ្វឹកហាត់​​នៅ​អូទ្រីស​តែ​ម្ដង។

​​កីឡាករ​ខ្មែរ​-ឥស្លាម​ខាង​លើ​បាន​បន្ថែម​ថា ព្រឹត្តិការណ៍​ខាង​លើ​មាន​ប្រទេស​ចូល​រួម​ច្រើន​មែនទែន ដែល​​មាន​ភាគ​ច្រើន​​សម្បូរ​កីឡាករ​មក​ពី​អឺរ៉ុប ពីព្រោះ​ជា​កម្មវិធី​ដែល​រៀប​ចំ​ឡើង​ដោយ​ប្រទេស​​​ប៉ែក​ខាង​អឺរ៉ុប​​។ ​កម្មវិធី​ប្រកួត​គ្រោង​ធ្វើ​ឡើង​​នៅ​​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ប្រទេស​ឥណ្ឌា៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​