ទីបំផុត Miley និង Liam រៀបការជាមួយគ្នាស្ងាត់ៗ ក្រោយភ្ជាប់ពាក្យអស់រយៈពេល ៦ ឆ្នាំ

  • 2018-12-25 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង Miley Cyrus និង​គូ​ដណ្ដឹង Liam Hemsworth បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដាក់​ការ​សង្ស័យ​យ៉ាង​ខ្លាំង ថា​មាន​រៀបការ​​នឹង​គ្នា​ស្ងាត់​ៗ ក្រោយ​បណ្ដុំ​​រូបភាព​នៃ​ការ​ប្រារព្ធ​ពិធី​ជាមួយ​សាច់​ញាតិ​របស់​ពួកគេ​ត្រូវ​បាន​ទម្លាយ។

​រឿង​មួយ​នេះ​បាន​បែក​ធ្លាយ ខណៈ​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ មិត្ត​របស់​ពួកគេ​ម្នាក់​ឈ្មោះ Conrad Carr បាន​បង្ហោះ​រូបភាព​របស់​គូ​ស្នេហ៍​មួយ​គូ​នេះ ​កំពុង​រៀប​កាត់​នំ​ជាមួយ​គ្នា លើ​បណ្ដាញ​សង្គម​ Instagram។ តាម​រូបភាព​ដែល​បាន​បង្ហោះ​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា Miley ស្លៀក​រ៉ូប​ពណ៌​ស ខណៈ Liam ស្ថិត​ក្នុង​ឈុត​ធំ​ខ្មៅ ដែល​មើលទៅ ​ពួកគេ​ពិត​ជា​កំពុង​រៀបការ​មែន។ អ្វី​ដែល​បញ្ជាក់​រឹត​តែ​ច្បាស់​ជាង​នេះ​ទៀត​នោះ​គឺ រូប​ប៉េងប៉ោង​នៅ​ពី​ក្រោយ​ពួកគេ​គឺ​ក្នុង​រូបរាង​ជា​អក្សរ "Mr និង Mrs” ដែល​ប្រាកដ​ណាស់​ថា តារា​ល្បី​មួយ​គូ​នេះ ពិត​ជា​បាន​រៀបការ​ជាមួយ​គ្នា​ពិត​មែន។

គួរ​រម្លឹក​ដែរ តារា​ចម្រៀង Miley Cyrus និង Liam Hemsworth បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ក្នុង​ឆ្នាំ ២០១២ ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​ ពួកគេ​ក៏​បាន​សម្រេច​លុប​ចោល​ការ​ភ្ជាប់​ពាក្យ​នោះ​វិញ។ រហូត​ដល់​ឆ្នាំ ២០១៦ ពួកគេ​ទាំង​២ បាន​សម្រេច​ចិត្ត​ត្រឡប់​រក​គ្នា​ជា​ថ្មី៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា