ក្រុមហ៊ុន​ចិន​​ព្រមាន​បញ្ឈប់​បុគ្គលិក​ដែលទិញ​ iPhone

  • 2018-12-25 07:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​ក្រុមហ៊ុន​ចិន​ជា​ច្រើន​បាន​​នាំ​គ្នា​ឈរ​នៅ​ខាង​ក្រុមហ៊ុន​ Huawei ​ក្រោយ​ពី​ក្រុមហ៊ុន​នេះ​រង​សម្ពាធ​ខ្លាំង​កាល​ពី​សប្ដាហ៍​ថ្មីៗ​នេះ ពោល​គឺ​ការ​ចាប់​ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ Huawei នៅ​ប្រទេស​កាណាដា។

​ក្រុមហ៊ុន​ចិន​​​ជា​ច្រើន​បាន​គំរាម​បុគ្គលិក​ខ្លួន​មិន​ឲ្យ​ទិញ​ iPhone ប្រើ បើ​មិន​ដូច្នោះ​អាច​ឈាន​ដល់​ការ​មិន​ឲ្យ​ប្រាក់​រង្វាន់, មិន​ឲ្យ​ប្រាក់​ឈ្នួល ឬ​រហូត​ដល់​បញ្ឈប់​ពី​ការងារ​ទៀត​ផង។ សារព័ត៌មាន​ Nikkei Asian Review បាន​ចុះ​ផ្សាយ​ថា​ ក្រុមហ៊ុន​ចិន​​ភាគ​​ច្រើន​​​ហ៊ាន​​រ៉ាប់​រង​ ១០% ទៅ ២០% ប្រសិន​បើ​បុគ្គលិក​ទិញ Huawei ប្រើ ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ហ៊ាន​រ៉ាប់រង​ទាំង​ស្រុង។

ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ចិន​ឈ្មោះ​​ Shanghai Youluoke Electronic and Technology បាន​ផ្ដល់​ជូន​បុគ្គលិក​ម្នាក់ៗ​នូវ​ស្មាតហ្វូន​ Huawei ថ្មី​ចំនួន​ពីរ​គ្រឿង​ ខណៈ​ដែល​ក្រុមហ៊ុន​ Shenzhen Yidaheng Technology ហ៊ាន​រ៉ាប់រង​ ១៨% លើ​​ការ​ចំណាយ​ទិញ​ស្មាតហ្វូន​ Huawei និង ZTE ជំនួស​បុគ្គលិក។ ក្រុមហ៊ុន​មួយ​ទៀត​​ឈ្មោះ​ Fuchun Technology ​​ហ៊ាន​​ផ្ដល់​ឲ្យ​​សាច់​ប្រាក់​ ៧២,៥ ដុល្លារ ពេល​បង្ហាញ​វិក្កយបត្រ​ទិញ​ស្មាតហ្វូន​ Huawei។

​​​​​​​​​​ការ​ផ្ដល់​ជូន​នេះ​បាន​បង្ហាញ​ថា​ ការ​​ប្រើ​ iPhone នៅ​ប្រទេស​ចិន​លែង​មាន​អត្ថន័យ​ដូច​មុន​ ដែល iPhone ​​​ធ្លាប់​តំណាង​​ឲ្យ​ភាព​ស្ដុកស្ដម្ភ​ និង​​ឡូយ​ឆាយ៕

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង