អ្នក​ប្រើ iOS 12 ព្រឹកឡើងភ្ញាក់ព្រើត​ នឹង​សារ​ផ្អែមល្ហែម​មួយ

  • 2018-12-27 02:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញាក់​ពី​ដំណេក ហើយ​ទទួល​បាន​សារ​ពី iPhone ឬ iPad ថា​លោក​អ្នក​មាន​អនុស្សាវរីយ៍​ថ្មី​សម្រាប់​ថ្ងៃនេះ (You have a new memory on this day)ទេ?

ប្រសិន​បើ​លោក​អ្នក ទទួល​បាន​សារ​នេះ វា​ពុំ​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​ថា​ក្រុមហ៊ុន Apple បាន​បន្ថែម​កម្មវិធី​មួយ​ហៅ​ថា Memories ទៅ​ក្នុង iOS 12 របស់​គេ។ កម្ម​វិធី​នេះ​មាន​មុខ​ងារ​ប្រមូល​រូបភាព ឬ​វីដេអូ​ដែល​អ្នក​មាន នៅ​ក្នុង Photos app ហើយ​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រអប់​ផ្សេងៗ ដើម្បី​រំលឹក​ពី​អនុស្សាវរីយ៍។

ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ចង់​បិទ​កម្មវិធី​នេះ​ អ្នក​អាច៖

១-ចូល​ទៅ Settings របស់ iPhone ឬ iPad 

២-ចុច​លើ Notifications 

៣-ជ្រើស​យក Photos 

៤-ចុច​លើ Memories 

៥-ចុច​លើ Allow Notifications ដើម្បី​បិទ Notifications

រូភាព នាយកដ្ឋាន ប្រឆាំង​បទល្មើស បច្ចេកវិទ្យា
រូភាព នាយកដ្ឋាន ប្រឆាំង​បទល្មើស បច្ចេកវិទ្យា

ទោះ​បី​កម្ម​វិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ល្អ ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​ពុំ​ចង់​ឲ្យ​អ្នក​ផ្សេង ឃើញ​ពី​អតីត​កាល​របស់​យើង​ដែរ៕

ប្រភព៖ នាយកដ្ឋាន ប្រឆាំង​បទល្មើស បច្ចេកវិទ្យា

ប្រភព៖ នាយកដ្ឋាន ប្រឆាំង​បទល្មើស បច្ចេកវិទ្យា