ក្រុម​ចម្រៀង​រ៉ុក Suffer ប្រារព្ធ​កម្មវិធី​សម្ពោធ​ MV “Hurt” យ៉ាង​គគ្រឹកគគ្រេង​ចុង​សប្ដាហ៍​មុន

  • 2018-12-27 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ចម្រៀង​រ៉ុក​ខ្មែរ Suffer Band ជា​ក្រុម​ចម្រៀង​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​អស់​រយៈ​ពេល​ជាង​៦​ឆ្នាំ​មក​ហើយ ថ្មីៗ​នេះ​ពួក​គេ​ទើប​តែ​ប្រារព្ធ​កម្មវិធី​សម្ពោធ​វីដេអូ​បទ​ចម្រៀង​ដ៏​ល្បី "Hurt” របស់​ខ្លួន​ដែល​មាន​ការ​ចូលរួម​​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​តារា​ល្បីៗ​និង​អ្នក​គាំទ្រ។

កម្មវិធី​សម្ពោធ​ MV នេះ​បាន​ធ្វើ​ឡើង​ទៅ​នៅ Factory Pub កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ដែល​ទទួល​បាន​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់។ គូស​បញ្ជាក់​ដែរ​ថា​វីដេអូ​ចម្រៀង​ថ្មី​នេះ​គឺ​ជា​ស្នាដៃ​ដឹក​នាំ​របស់​លោក សុខ​ វិសាល ដែល​ជា​ស្ថាបនិក​ Klapyahandz និង 802AD Films។ នៅ​ក្នុង​សាច់​រឿង​ MV នេះ​គឺ​មាន​លក្ខណៈ​ពិសេស​និង​ប្លែក​ពី​ MV ពី​មុនៗ​ក្នុង​ស្រុក​ដែល​បាន​បញ្ចេញ​ នេះ​គឺ​ជា​ចំណុច​ពិសេស​មួយ។

គិត​មក​ដល់​ពេល​នេះ​ក្រុម​ចម្រៀង​ Suffer បាន​បញ្ចេញ​បទ​ចម្រៀង​ពីរោះៗ​ជា​ច្រើន​ដូច​ជា ​បទ "តម្លៃ​ជីវិត", “កម្លាំង​ចិត្ត" និង​បទ "ទេព​អក្សរ"​ ជា​ដើម។ ក្រុម​នេះ​មាន​សមាជិក​៣​រូប​គឺ Sara Den, Sara Da និង Sara Dam ដែល​បាន​បង្កើត​ផ្ទាល់​នៅ​ទីក្រុង​ភ្នំពេញ​តែ​ម្ដង។

ទស្សនា​ទិដ្ឋភាព​ផ្សេងៗ​ពី​ការ​ប្រគំ​តន្ដ្រី៖

រូបថត៖ ផ្ដល់​ឲ្យ

អត្ថបទ៖ ធារ៉ូ