អបអរឆ្នាំថ្មី ទ្រូម៉ាន់នីត្រៀមកាដូចែកជូនទទេៗដល់អ្នកមាន TrueMoney App ទាំងអស់​

  • 2018-12-27 08:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្មីៗ​នេះ​ក្រុមហ៊ុនទ្រូម៉ាន់នីបានរៀបចំកម្មវីធីសប្បុរសធម៏លើកទី ៨ របស់ខ្លួន ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់វិស័យអប់រំនៅកម្ពុជា» ។ កម្មវិធីសប្បុរសនេះ បានផ្តល់សម្ភារៈសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុនសែនកោះស្លា ដែលជាសាលារៀនមួយស្ថិតនៅតំបន់លំបាកដាច់ស្រយាល មានទីតាំងស្ថិតនៅ ភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ក្រុមហ៊ុនទ្រូម៉ាន់នីដែលជាក្រុមហ៊ុនមួយតែងតែបង្ហាញខ្លួនក្នុងកម្មវីធីសប្បុរសធម៌ និងកិច្ចការសង្គមជាច្រើន បានចុះចែកជូន​សម្ភារៈ​សិក្សាដែលម្នាក់ៗទទួលបានសម្ភារៈ ដូចជា កាតាប សៀរភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និងសម្ភារៈសិក្សាជាច្រើនទៀត ដែលមាន ៦៣៣ កញ្ចប់ ព្រមទាំងថវិកា​ចំនួន ៤០០០ រៀល។

លើសពីនេះ ក្រុមហ៊ុនថែមទាំងឧបត្ថម្ភប្រាក់ ទៅកាន់កុមារា កប ពុដាវិត អាយុ ១៣ ឆ្នាំ ជាក្មេងកំព្រា និងមានជីវភាពក្រីក្រ ជួបគ្រោះថ្នាក់មុតនឹងផាលត្រាក់ទ័រ ជាមួយទឹកប្រាក់ចំនួន ១ លានរៀល សម្រាប់ព្យាបាលរបួសជើងទៀតផងដែរ។

លោក គង់ មាន អគ្គនាយកក្រុមហ៊ុនទ្រូម៉ាន់នី ដែលបានចូលរួមក្នុងកម្មវិធីនេះ ដោយមើលឃើញពីភាពខ្វះខាតនៅទីនោះស្រាប់ លោកក៏បានចូលរួមឧបត្ថម្ភថវិការមួយចំនួនបន្ថែមទៀតដល់លោកគ្រូអ្នកគ្រូ ព្រមទាំងព្រះចៅអធិការវត្តកោះស្លា ដើម្បីចូលរួមកសាងសមទ្ធផលមួយចំនួន ដូចជា ​ស៊ីម៉ងត៍​កសាងវិហារ និងស្ថាបនាដងទង់ជាតិថ្មីទៀតផងដែរ។

លោក ឈន់ សកល នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នី បានមានប្រសាសន៍ថា លើសពីកម្មវិធីសប្បុរសធម៌នៅកំពតនេះ ក្រុមហ៊ុនទ្រូម៉ាន់នីក៏ត្រៀមទឹកប្រាក់រាប់សែនដុល្លារសម្រាប់កម្មវិធីភ្ញាក់ផ្អើល ដើម្បីអបអរឆ្នាំថ្មី ២០១៩ ជាមួយការចែកជូនទទេៗ មិនធ្លាប់មានដល់អតិថិជនដែលមាន TrueMoney App ទូទាំងប្រទេសឆាប់ៗខាងមុខនេះផងដែរ។

លោកអ្នកអាចទាញយកកម្មវិធី TrueMoney App ឥឡូវនេះ​ដោយ​ ចុច​ត្រង់​នេះសម្រាប់​អ្នក​ប្រើ​ឧបករណ៍​ iOS និង​ ចុច​ត្រង់​នេះ ​សម្រាប់​អ្នក​ប្រើ​ឧបករណ៍​ Android ហើយ​កុំ​ភ្លេច​រង់ចាំ​មើល​ថាអ្វីដែលជាកាដូភ្ញាក់ផ្អើលខាងមុខនេះ៕

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម