ផលិតផលខ្មែរទាំងនេះ កំពុងត្រូវប៉ាន់ខ្លាំងនៅតាមផ្សារទំនើបធំៗ

  • 2018-12-27 10:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ផ្សារ​ទំនើប​តូច​ធំ​ៗ ​​កំពុង​រីក​ដុះ​ឡើង​ដូច​ផ្សិត​នៅ​តាម​ច្រកល្ហក​នៅ​រាជធានី​ភ្នំពេញ ស្រប​គ្នា​ ​ធ្វើ​ឲ្យ​តម្រូវការ​ផលិតផល​ និង​ទំនិញ​ ​មាន​ការ​កើន​ឡើង ទាំង​គុណ​ភាព​ និង​ប្រភព។ ​ជាង​នេះ​ទៀត​ ការ​ផ្គត់​ផ្គង់ និង​តម្រូវការ​​ផលិតផល​ខ្មែរ​នៅ​ក្នុង​ហាង​ទំនើប​ៗ​ ក៏​សំបូរ​ហូរហៀរ​គួរ​ឲ្យ​សម្គាល់​ផង​ដែរ។

​ទន្ទឹម​នឹង​នេះ អ្នក​រកស៊ី​ក្នុង​វិស័យ​ផ្សារ​ទំនើប ​លោក ឈិន ចិពីង ​នាយក​ប្រតិបត្តិ​ផ្សារ​ទំនើប​ Prince SuperMarket​ ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​សាខាទី៣ នៅ​ជិត​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​​ ឲ្យ​ដឹង​ថា បន្ទាប់​ពី​បើក​បាន​២សាខាមក​ លោក​សង្កេត​ឃើញ​​ផលិតផល​ខ្មែរ លក់​ដាច់​ខ្លាំង​ ជាមួយ​តម្លៃ​គឺ​សមរម្យ​ដូច​តាម​ផ្សារ​នានា​។ លោក​ថា​ ផលិតផល​ប្រមាណ​ជា ៣៥% ជា​ផលិតផល​របស់​ខ្មែរ និង​ក្រៅពីនោះ​ជា​ផលិតផល​នាំចូល​ពី​ក្រៅ​ប្រទេស​ដូចជា ចិន ថៃ និង​ជប៉ុន​ជា​ដើម។​ ​

លោក ឈិន ចិពីង

​នេះ​ជា​ផលិតផល​របស់​ខ្មែរ​ដែល​លក់​ដាច់​ជាងគេ​ ដូចជា​ ​ផ្លែឈើ​គ្រប់​ប្រភេទ​ ដំណាប់​ផ្លែឈើ​ បន្លែ​ស្លឹក បន្លែ​រឹង ត្រី ​ ស៊ុត អង្ករ​ ម្រេច​ ដំណាប់​ផ្លែឈើ​៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម