Salah រួចផុតពីពិន័យ២ប្រកួតជុំវិញការចោទថាធ្វើពុតដួលពេលប៉ះ Newcastle

  • 2018-12-28 00:44:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah នឹងមិនរងពិន័យអ្វីទាំងអស់ពីសហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ថា FA ជុំវិញការចោទប្រកាន់ថាបានធ្វើពុតដួលដើម្បីបានប៉េណាល់ទីក្នុងប្រកួតដែល Liverpool បានយកឈ្នះ Newcastle ៤ទល់នឹង០នៅ Anfield។

ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបបានដួលក្នុងប្រអប់ទីពេលខ្សែការពារ Paul Dummett របស់ក្រុមភ្ញៀវចាប់ទាញដៃ ហើយត្រូវអាជ្ញាកណ្ដាលពិន័យបាល់ប៉េណាលទី និងស៊ុតបានសម្រេចដោយរូបគេផ្ទាល់នៅនាទី៤៧។ ការប្រកួតនោះបានធ្វើឲ្យ Liverpool វ៉ាដាច់កំពូលតារាងចំនួន៦ពិន្ទុលើក្រុមលេខ២។

FA បានចាត់ទុកការដួលរបស់ Salah គឺមានទំនាក់ទំនងរវាងកីឡាករ២នាក់ ដូច្នេះមិនអាចហៅវាថាជាការធ្វើពុត បោកបញ្ឆោតមន្ត្រីអាជ្ញាកណ្ដាលបានឡើយ។ តាមច្បាប់ថ្មីរបស់បាល់ទាត់អង់គ្លេសកីឡាករណាដែលធ្វើពុតដួលក្នុងប្រអប់អាចត្រូវពិន័យចំនួន២ប្រកួត។

វាជាសំណាងមួយរបស់ហង្សក្រហមព្រោះបើរងការពិន័យមែននោះ Salah នឹងអវត្តមានប្រកួតសំខាន់២នៅលីគកំពូលដែលត្រូវប៉ះក្រុមខ្លាំង Arsenal និង Manchester City៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម