R17 Pro ថតរូបពេលយប់ច្បាស់ស្អាតមធ្យម ងំកាន់ថ្មខ្លាំងទៀត
- 2018-12-28 08:16:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
R17 Pro ថតរូបពេលយប់ច្បាស់ស្អាតមធ្យម ងំកាន់ថ្មខ្លាំងទៀត
ចន្លោះមិនឃើញ
ថ្មីៗនេះ OPPO មិនបានសម្ងំលាក់ខ្លួនព្រងើយកន្ដើយ និងមិនឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយបានចេញកំពូលទូរសព្ទស្មាតហ្វូនស៊េរីចុងក្រោយមួយទៀត ដែលស្ថិតនៅត្រកូល R គឺ OPPO R17 Pro ដែលនាំយកលក្ខណៈពិសេស នៃការថតរូបពេលយប់ មិនចាញ់កាមេរ៉ាអាជីពប៉ុន្មានឡើយ។
ដំណើរការនៃការអភិវឌ្ឍតាមជំនាន់កំពូលស្មាតហ្វូនរបស់ OPPO ត្រកូល R ផ្ដោតទៅលើគុណភាពនៃរូបថតនេះ គឺចាប់តាំងពីម៉ូដែល R9 មកម្ល៉េះ រួចក៏បន្តមកដល់ម៉ូដែល R15 ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone។ មុខងារដ៏លេចធ្លោជាងគេរបស់ម៉ូដែល OPPO R17 Pro គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់។
OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏ឈានមុខ ដោយបំពាក់មកជាមួយនូវកាមេរ៉ា ក្រោយបីគ្រាប់ ដែលកាមេរ៉ាទី១ គឺជាប្រភេទកាមេរ៉ាមេមានទំហំ 12 MP និងមាន Smart Aperture ដែលអាចប្រែប្រួលទៅតាមស្ថានភាពនៃកម្រិតពន្លឺពី F1.5/F2.4។ ចំណែកឯកាមេរ៉ាទី២ ជាប្រភេទ Depth Sensor ទំហំ 20 MP ហើយនិងកាមេរ៉ាទី៣ ជាប្រភេទកាមេរ៉ា Time of Flight។
ជាងនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាទប់លំនឹង OIS អមមកជាមួយមុខងារ Ultra Night Mode និងមុខងារ Color Mode ធ្វើឱ្យការថតរូបទទួលបានគុណភាពគុណភាពខ្ពស់កប់ស៊េរី ដែលស្មាតហ្វូនធម្មតាមិនអាចធ្វើបានដូចឡើយ។ វាមានមុខងារ Multi-Frame Noise Reduction ដែលមុខងារនេះ ធ្វើឱ្យការថតរូបច្រើនសន្លឹកបង្គំចូលគ្នា ដើម្បីកាត់បន្ថយនូវគ្រាប់ Noise ដែលមាននៅលើរូបភាព និងធ្វើឱ្យរូបភាពកាន់តែច្បាស់ល្អ។
មានទូរសព្ទ ដែលអាចថតរូបស្អាតនៅពេលយប់គឺមិនទាន់គ្រប់គ្រាន់ទេ សំខាន់ត្រូវតែកាន់ថ្មថែមទៀត។ ចំណុចលេចធ្លោរបស់ R17 Pro មួយនេះគឺ ភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលបច្ចេកវិទ្យានេះប្រើប្រាស់នូវសម្ពាធភ្លើងទាបក្នុងការសាកថ្មទូរសព្ទគឺ 10V5A ស្មើនឹងថាមពលសាក 50W ដែលអាចឱ្យអ្នកសាកថ្មកាន់តែលឿនជាងមុនបានដល់ទៅ ៤០% ក្នុងរយៈពេល ១០ នាទី ហើយវាប្រើពេលត្រឹមតែជាង ៤០ នាទី នឹងអាចសាកថ្មដែលមានទំហំសរុប ៣៧០០ mAh ឱ្យពេញបាន។
ដូច្នេះមិនបាច់បារម្ភច្រើនទេចំពោះរូបថតនៅទីងងឹត ព្រាល អត់ច្បាស់ និងទូរស័ព្ទឆាប់អស់ថ្មនោះទេ! ចំពោះប្រិយមិត្តដែលចូលចិត្តថតរូបលេង ហើយផូសត៍ក្នុងបណ្ដាញទំនាក់ទំនងសង្គម គឺពិតជាមិនខកបំណងទេ ជាមួយ OPPO R17 Pro ជាពិសេសត្រៀមថតរូបកាំជ្រួចថ្ងៃឆ្លងឆ្នាំនេះតែម្ដង៕