រាជរដ្ឋាភិបាល គ្រោងសង់ផ្លូវរថភ្លើងលើអាកាសពី ភ្នំពេញ ទៅ ស្តាតមរតកតេជោ
- 2018-12-28 10:38:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាល គ្រោងសង់ផ្លូវរថភ្លើងលើអាកាសពី ភ្នំពេញ ទៅ ស្តាតមរតកតេជោ
ចន្លោះមិនឃើញ
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងបានស្នើឱ្យអង្គការ JICA សិក្សាពីការសាងសង់ផ្លូវរថភ្លើងលើអាកាស (AGT) ពីរាជធានីភ្នំពេញ ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនលីយ៉ុងផាត់ ខណៈដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោកថ្លែងឱ្យដឹងដូច្នេះ ទៅកាន់អ្នកសារព័ត៌មាននៅមុខពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោយលោកបានចូលរួមជិះកង់កម្សាន្តមហាជន ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ។
ឯកឧត្តម បន្ថែមថា ក្រសួងក៏បានស្នើឱ្យវិស័យឯកជន សិក្សាគម្រោងដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើង ពីព្រលានយន្តហោះ ទៅស្ថានីយភ្នំពេញ និងទៅដល់ពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។