ទូរសព្ទ​ Nokia ​កាមេរ៉ា ៥ គ្រាប់​នឹង​លេច​មុខ​នៅ​ខែ​មករា​ ឆ្នាំ ២០១៩

  • 2018-12-29 06:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​ទន្ទឹង​រង់ចាំ​វត្តមាន​ Nokia 9 PureView ដែល​គេ​ជឿជាក់​ថា​នឹង​មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​រហូត​ដល់ ៥ គ្រាប់​ឯណោះ។

បើ​តាម​ដំណឹង​ថ្មី​ពី​គណនី​ Twitter ឈ្មោះ​ Nokia Anew បាន​​លើក​ឡើង​ថា​ក្រុមហ៊ុន HMD Global​ នឹង​​បង្ហាញ​មុខ Nokia 9 PureView នៅ​ខែ​មករា​ ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ហើយ។ សារ​នេះ​មាន​ភ្ជាប់​នឹង​រូបភាព​មួយ​សន្លឹក​ ដែល​ជា​រូបរាង​របស់​ Nokia 9 PureView លេច​ចេញ​កន្លង​មក​នេះ។

កាមេរ៉ា​ ៥ គ្រាប់​បំពាក់​លើ​ 9 PureView នេះ​ គេ​មិន​ទាន់​ដឹង​អំពី​លក្ខណសម្បត្តិ​ពិសេស​របស់​វា​នៅ​ឡើយ​ទេ។ ស្មាតហ្វូន​នេះ​រំពឹង​ថា​នឹង​បំពាក់​ឈីប​ Snapdragon 845, RAM ទំហំ ៨ GB និង​អាច​មាន​តម្លៃ​ថ្លៃ​ក្បែរ​ខ្ទង់​ពាន់​ដុល្លារ៕​

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម