ចិត្តល្អ! កម្មវិធីហៅតាក់ស៊ីថ្មី TADA នឹងជួយតាក់ស៊ីខ្មែររកបានភ្ញៀវច្រើន ឥតទារភាគរយឡើយ
- 2018-12-31 08:16:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តល្អ! កម្មវិធីហៅតាក់ស៊ីថ្មី TADA នឹងជួយតាក់ស៊ីខ្មែររកបានភ្ញៀវច្រើន ឥតទារភាគរយឡើយ
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលបានជោគជ័យនៅសិង្ហបុរី កម្មវិធី (application) TADA ដែលជា កម្មវិធីផ្តល់សេវាកម្មហៅតាក់ស៊ីអនឡាញ លើគំរូអាជីវកម្មមិនរកប្រាក់ចំណេញ ដោយមិនគិតថ្លៃកំមុយស្យុងពីអ្នកបើកបរ បានបើកដំណើរការជាផ្លូវការនៅភ្នំពេញចាប់ពីថ្ងៃទី១៩ ធ្នូ នេះតទៅហើយ ដើម្បីជួយដល់អ្នកបើកបរតាក់ស៊ីបែបប្រពៃណីខ្មែរ។
App TADA បានទទួលជោគជ័យក្នុងការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់អ្នកបើកបរតាក់ស៊ីនៅ សិង្ហបុរីរហូតដល់ ២៧,០០០នាក់មុនពេលមកប្រតិបត្តិការនៅភ្នំពេញ ដែលជាទីផ្សារ ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមគម្រោងអភិវឌ្ឍន៍សកល។ TADA នឹងផ្តល់ អត្ថប្រយោជន៍ដូចគ្នានេះដល់អ្នកបើកបរតាក់ស៊ីចំនួន ១,០០០ នាក់ នៅភ្នំពេញឲ្យទទួល បានប្រាក់ចំណូល ១០០ភាគរយ ពីអតិថិជនរាល់ការជិះ ព្រោះTADA មិនគិតថ្លៃកំមុយស្យុង ពីអ្នកបើកបរឡើយ។
Pic
លក្ខណៈពិសេសបែ្លករបស់ TADA ពីកម្មវិធីផ្តល់សេវាកម្មហៅតាក់ស៊ី និង មធ្យោបាយធ្វើដំណើរសាធារណៈផ្សេងៗ ដែលមានរួចមកហើយនោះគឺ ការផ្តល់ឲ្យអ្នកបើកបរ តាក់ស៊ីនូវការភា្ជប់អតិថិជន ដោយមិនគិតថ្លៃសេវាទាល់តែសោះរាល់ការជិះ។ តាមរយៈការប្រើប្រាស់កម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ នឹងអាចបង្កើនចំណូល និងជីវភាពប្រចាំថ្ងៃរបស់ខ្លួនបានមួយកម្រិតទៀតផងដែរ។
បច្ចេកវិទ្យារបស់ TADA មានបទពិសោធន៍ធ្វើការរយៈពេល ៥ឆ្នាំហើយលើការផ្តល់សេវាកម្មផ្នែកធ្វើដំណើរតាមរយៈ Plateform ដំណើរការចល័ត ឈ្មោះថា easi6 ដែលបង្កើតឡើងដោយលោក ខេ វូ (Kay Woo) ស្ថាបនិករបស់TADA។ នេះ គឺជាប្រព័ន្ធអេកូ blockchain ដែលជាប្រព័ន្ធឌីជីថលគ្រប់គ្រង និងផ្ទុកទិន្នន័យព័ត៌មានរបស់សេវាកម្មចល័តដូចជា ទីកន្លែង ពេលវេលា ការផ្ទេរ និងផ្ទុកប្រាក់របស់អ្នកប្រើប្រាស់ដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
Pic
ប្រតិបត្តិការដែលគាំទ្រដោយបច្ចេកវិទ្យា Blockchain នេះ អាចធានាបាននូវតម្លាភាព និងទំនុកចិត្ត ហើយ TADA ក៏ជួយបង្កើនជំនឿទុកចិត្តរវាងគ្នា និងគ្នា ដល់អ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់អ្នកបើកបរក្នុងការផ្តល់សេវាកម្មប្រកបដោយ គុណធម៌ និងសីលធម៌ រួមជាមួយនិងការបើកបរដ៏យកចិត្តទុកដាក់ខ្ពស់ ព្រោះថា TADA មានប្រព័ន្ធតាមដានការវាយតម្លៃ និងកម្មវិធីលើកទឹកចិត្ត (Reward) ដល់អ្នកបើកបរ តាក់ស៊ីដែលមានសមត្ថភាពការងារល្អផងដែរ។ ប្រព័ន្ធអេកូនេះបានដាក់ឲ្យប្រើប្រាស់រួចហើយនៅប្រទេសធំៗ ដូចជា សិង្ហបុរី ហុងកុង ចិន ។ល។
នៅខែធ្នូ ឆ្នាំ២០១៨នេះ Choice Taxi និង TADA បានចុះកិច្ចព្រមព្រៀងរួមសហការនឹងគ្នា។ ដូច្នេះអ្នកបើកបរតាក់ស៊ី Choice Taxi អាចប្រើកម្មវិធី TADA ដោយមិនបាច់បង់លើថ្លៃសេវាអ្វីទាំងអស់។ ដូចគ្នាចំពោះអ្នកបើកបរតាក់ស៊ីដទៃក្រៅពី Choice Taxi ក្រុមការងារ TADA ក៏នៅរង់ចាំ ការចុះឈ្មោះជាដៃគូ ដោយយោងតាមគម្រោង សហការ មិនយកថ្លៃកំមុយស្យុងនេះដដែល។
Pic
TADA មិនមែនជាគូប្រជែងរបស់តាក់ស៊ីដែលមានស្រាប់ទេ តែជាដៃគូ នឹងគ្នាក្នុងការអភិវឌ្ឍសមត្ថភាពការងារដោយប្រើបច្ចេកវិទ្យា។ «ការផ្តល់ឱ្យ» គឺជាគោល តម្លៃនៃការធ្វើការកន្លងមក និងការងារនាពេលអនាគតរបស់ TADA និង MVLchain ដែលជាក្រុមអ្នកស្ថាបនា TADA ក្នុងនោះមានលោក ខេ វូ ជាស្ថាបនិក។ យោងតាមគោលតម្លៃ នេះ លោក និង TADA ទាំងមូលជឿថា ពួកគាត់នឹងផ្តល់សេវាកម្មដ៏ល្អ និងប្រយោជន៍ដល់ការរីកចម្រើនរបស់សង្គមជាមិនខាន។
អញ្ចឹងនៅចាំដល់ណាទៀត ?
ទាញយកកម្មវិធី TADA នៅទីនេះ៖ Download TADA លោកអ្នកអាចទាញយកកម្មវិធី TADAតាមប្រព័ន្ធ IOS និង Android ឲ្យដំណើរការក្នុងទូរស័ព្ទ របស់អ្នក ឬទំនាក់ទំនងទៅពួកយើងតាមអ៉ីមែលsupportkh@tada.global។
អាសយដ្ឋានការិយាល័យ TADA ៖ បន្ទប់លេខ១៧ អគារ Factory Phnom Penh ១១៥៩ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕