ច្រើនសន្លឹកប្រមូលបាន រូបភាពស្និទ្ធគ្នាខ្លាំងដូចគូស្នេហ៍ពិតៗពី នីកូ និង ពេជ្រ សូលីកា

  • 2019-01-02 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រុស​ស្អាត នីកូ និង ស្រី​ស្អាត ពេជ្រ សូ​លី​កា ​ជា​ដៃ​គូ​ដែល​អ្នក​គាំ​ទ្រ​តែង​​ចង់​ឲ្យ​ពួក​គេ​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ប្រាកដ បើក​ចំហ​ដោយ​មិន​លាក់​លៀម។ អ្នក​ទាំងពីរ ​មើល​ទៅ​ពិត​ជា​សក្ដិសម​នឹង​គ្នា​ខ្លាំង​ណាស់ ហើយ​បើ​និយាយ​ពី​ទំនាក់ទំនង​វិញ​ក៏​ស្អិត​រមួត​នឹង​គ្នា​មិន​ធម្មតា ដែរ។

​​កន្លង​មក កញ្ញា ពេជ្រ សូ​លី​កា ធ្លាប់​បញ្ជាក់​តាម Sabay ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​លើ​ម្ចាស់​បទ "​កុំ​ស្ដាយ​ពេល​បាត់​បង់​ខ្ញុំ"ថា ៖ “ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ឥឡូវ​នេះ​ខ្ញុំ​មាន​ចិត្ត​ទៅ​លើ​គាត់(នី​កូ) ​ហើយ ក្រោយ​ពី​​បង​ប្អូន​អ្នក​គាំទ្រ​គាត់​ចាប់​គូ​ឲ្យ តែ​ខ្ញុំ​អត់​ដឹង​ថា​អារម្មណ៍​មួយ​នេះ​​អាច​រក្សា​បាន​ប៉ុណ្ណា​នោះ​ទេ អាស្រ័យ​ទៅ​លើ​ពេល​វេលា​នៅ​ថ្ងៃ​ខាង​មុខ​ទៀត"។

ឯ​កំលោះ​សង្ហា នីកូ វិញ​កន្លង​មក​ធ្លាប់​​​និយាយ​ថា ពេជ្រ សូ​លី​កា គឺ​ជា​នារី​ម្នាក់​ចាំ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​លោក​គ្រប់​ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ចំពោះ​ខ្លួន។ មួយ​វិញ​ទៀត​ពេល​នៅ​ក្បែរ​នាង ម្ដង​ៗ​លោក​មាន​អារម្មណ៍​ល្អ​​សប្បាយ​ច្រើន​ជាង​កើត​ទុក្ខ។ លើស​ពី​នេះ នី​កូ បាន​ដាក់​រហស្សនាម​ឲ្យ​ដៃ​គូ​សំណព្វ​ចិត្ត​របស់​ខ្លួន​ថា Sushi Girl ​ ​ទៀត​ផង ក្នុង​ឱកាស​ខួប​កំណើត​របស់​សូ​លី​កា៕

អត្ថបទ៖ លឹម សុនា