១ជើង​របស់​ ធន់​ អៀងឡៃ​ បើ​សង្គ្រោះ​មិន​ទាន់​អាច​គ្រោះថ្នាក់​ដល់​ជីវិត​

  • 2019-01-02 03:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទាត់​ផ្កាប់ចាន​របស់​ជើង​ខ្លាំង​កំពុង​ឡើង​កូដ​ ធន់​ អៀងឡៃ​ ធ្ងន់​និង​ពិត​ជា​មាន​គ្រោះថ្នាក់​មែន​ ប្រសិន​បើ​គ្រូពេទ្យ​មិន​មាន​ជំនាញ​ច្បាស់លាស់​ ឬ​ជួយ​មិន​ទាន់​នោះ​ទេ​ អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ នា​ការ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5 ​ថ្ងៃ​ទី៣១​ ខែ​ធ្នូ​ ២០១៨។​

សេង គឹមសាន្ត(ក្រហម)

ការ​ប្រកួត​រវាង​ ធន់​ អៀងឡៃ​ និង​ សេង​ គឹមសាន្ត​ កាល​ពី​ថ្ងៃ​ទី៣១​ នោះ​សម្រាប់​អ្នក​ទស្សនា​គិត​មុន​ប្រកួត​ថា​ ប្រហែល​ជា​តានតឹង​បន្តិច​ហើយ​ ព្រោះ​ស្នៀត​ប្រយុទ្ធ​ និង​សមត្ថភាព​គឺ​ប្រហាក់ប្រហែល​គ្នា​ ខណៈ​នេះ​ជា​ការ​ប្រកួត​ពាន​រង្វាន់​ហើយ​ចាញ់​ធ្លាក់​ទៀត​នោះ។​ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​នោះ​ទេ​ ដើម​ទឹក​ពួកគេ​មិន​សូវ​ជា​សម្រុក​គ្នា​ខ្លាំង​នោះ​ឡើយ​ តែ​ដោយ​សារ​ភ្លាត់​ស្នៀត​ម្នាក់​ទាត់​ក្រោម​ ម្នាក់​ទៀត​ទាត់​លើ​ ហើយ​ជើង​របស់​ អៀងឡៃ​ ដល់​មុន​ ធ្វើ​ឲ្យ​ គឹមសាន្ត​ សន្លប់​ធំ​តែ​ម្ដង។​

សេង គឹមសាន្ត(ក្រហម)

មួយ​ជើង​ស្ដាំ​របស់​ អៀងឡៃ​ ចូល​ថ្គាម​ឆ្វេង​របស់​ គឹមសាន្ត​ ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​សង្គ្រោះ​យូរ​គួរសម​ ដោយ​ត្រូវ​ទាញ​ថ្គាម​ច្រើន​ដង​ និង​ស្អំ​ទឹកកក​មួយ​សន្ទុះ​ទើប​អាច​ដឹង​ខ្លួន​វិញ​បាន​ ប៉ុន្តែ​ត្រូវ​មាន​អ្នក​គ្រា​ដើរ​ចេញពី​សង្វៀន។​

ធន់​ អៀងឡៃ​ ជា​កូន​សិស្ស​មក​ពី​សមាគមន​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​ សេង​ គឹមសាន្ត​ ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី១​ បាន​ឡើង​ទៅ​ជុំ​ទី៣​ នៃ​វគ្គ​ ៨នាក់​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៧គីឡូក្រាម៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី