ទាល់តែតាមឲ្យទាន់បាន​ច្បាស់ថា សង្សាររបស់ Kai ទាំង​ ២​នេះ​មាន​ចំណុច​ដូចគ្នា​ច្រើន​

  • 2019-01-02 04:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់​តាំង​ពី​ចូល​សិល្បៈ​មក​ Kai (សមាជិក​ក្រុម​ EXO) បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ ២​ដង​ហើយ​ ពេល​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ស្រី​ ២​រូប​សុទ្ធតែ​ជា​មិត្តរួម​អាជីព K-Pop។

រម្លឹក​ទៅ​កាល​ពី​ថ្ងៃទី​ ០១ ខែ​មេសា ឆ្នាំ ២០១៦ ស្រាប់តែ​មាន​ព័ត៌​មាន​ថា​ Kai បាន​ទាក់ទង​គ្នា​ជាមួយ​នឹង​ Krystal (សមាជិក​ក្រុម f(x)) និង​ត្រូវ​ជា​មិត្តរួម​ផលិតកម្មផង។ ដោយ​ឡែក​ថ្មីៗ​នេះ​ ក៏​ផ្ទុះ​ព័ត៌មាន​ស្នេហា​ជាមួយ​ Jennie ទៀត ក្រោយ​បែកគ្នា​ពី Krystal។

ពេល​នេះ​មជ្ឈដ្ឋាន​ជា​ច្រើន​ស្ទើរ​មួយ​ចំហៀង​ពិភពលោក​ កំពុង​ចាប់​អារម្មណ៍​ខ្លាំង​លើ​ប្រធានបទ​ថ្មី​ គឺ​មិត្តស្រី​ទាំង​ ២​របស់​ Kai។ ចំណុច​សំខាន់​ ត្រង់​ថា​ ទាំង​ Krystal និង​ Jennie សុទ្ធ​តែ​មាន​ស្ទីល​កាលីបៗ​ ពូកែ​លេង​ខ្លួន​ សមាជិក​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជាងគេ ហើយ​និយាយ​ពី​ចរិត​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។ ដើម្បី​កាន់​តែ​ច្បាស់​លម្អិត សូម​មក​ដឹងពី​ចំណុច​ដូច​ខាង​ក្រោម៖

១. មកពី​ក្រុម​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ និង​មាន​រាង​សិចស៊ី ទាំង​ Jennie និង​ Krystal សុទ្ធ​តែ​ជា​តារា​ស្រី​ដែល​ស្ថិត​នៅ​លេខ​រៀង​កំពូល​ប្រចាំ​ផលិតកម្ម​ និង​វិស័យ​ K-Pop ទាំង​មូល។ ក្នុង​ន័យ​នេះ​ បង្ហាញ​ថា​ប្រសិន​ Jennie ជា​រាជិនីសម្រស់​ប្រចាំ​ក្រុមរបស់​ YG ដូចនេះ​ក៏​មាន​ន័យថា Krystal ក៏​ជា​តារា​ល្បី​មាន​ប្រជាប្រិយជាង​គេ​ប្រចាំ​ SM ដែរ។

Jennie

មិន​ថា​ពេល​សម្ដែង​ ឬ​ទៅណា​មក​ណា នាង​តែង​រំលេច​ភាព​ស្រស់​ស្អាត​តាម​រយៈ​ទឹកមុខ និង​រាងកាយស្អាត​ឥតខ្ចោះ​របស់​នាង​ជានិច្ច ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​លង់​ស្នេហ៍ដក​ចិត្ត​មិនរួច។

Krystal

ចាប់​តាំង​ពី​ថ្ងៃ​ចូល​សិល្បៈ​ដំបូង​ Krystal តែង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​ភ្ញាក់​នឹង​សម្រស់​របស់​នាង។ រូបរាង​អំណោយ​ផល​ពី ធម្មជាតិ​ បូក​រួម​នឹង​ទេពកោសល្យ​សិល្បៈ​ទាំង​ច្រៀង​ រាំ និង​សម្ដែង​ទៀត​ ពិត​ជា​បាន​លើក​នាង​ឲ្យ​ក្លាយ​ជា​តារា​ស្រី​ស្ថិត​នៅ​លំដាប់​កំពូល​ម្នាក់​ប្រចាំ​ K-Pop។

២. ស្ទីល​តុបតែង​ខ្លួន​ បែប​កូន​អ្នកមាន​ហាយសូ

របៀបនៃការ​តុបតែង​ខ្លួន​របស់​អ្នក​ទាំង ២​មិនខុសគ្នា​ប៉ុន្មាន​ទេ។ តួ​យ៉ាង​ពេល​ទៅណា​មក​ណា ពួកគេ​តែង​ជ្រើស​សម្លៀកបំពាក់​ស្អាតៗ កាលីប​ទាន់​សម័យ​បំផុត​ បូក​ផ្សំ​ជាមួយ​ទឹកមុខ​ ម៉ឺងម៉ាត់ និង​សិចស៊ីទៀត​ កាន់​តែ​មាន​ភាព​ទាក់ទាញ។

Jennie
Krystal

៣. មាន​ចរិត​បែប​អត់ខ្វល់​ដូចគ្នា សម្រាប់​ Jennie នាង​បាន​ធ្វើ​ឲ្យ​មហាជនមួយ​ចំនួន​​ថា​ឲ្យ​យ៉ាង​ចាស់​ដៃ​ពិសេស​មួយ​រយៈ នៅ​ពេល​នាង​ធ្វើ​ចរិត​បែប​ខ្ជិលៗ ​ខុសពី​សមាជិក​ផ្សេង​ទៀត ដែល​រហ័សរហួន។

ងាក​ចូល Krystal វិញ​ ក៏​មិន​ណយ​ដែរ មានន័យ​ថា​នាង​មិនសូវ​ជា​ពូកែ​សម្ដី​ដូច​សមាជិក​ដទៃ​ទេ ប៉ុន្តែ​ពូកែ​លេង​ទឹកមុខ។ ភាគ​ច្រើន​ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ណាមួយ​ នាង​ដូចជា​ធុញៗ និង​តែង​ត្រូវ​ចាប់​បាន​ដោយ​កាមេរ៉ា ពេល​នាង​ភ្លេចខ្លួន​ម្ដងម្កាល​ទៀត។

៤. ពេល​បែកធ្លាយ​ព័ត៌មាន​ស្នេហា ចំពេល​ដូចគ្នា​ជា​ច្រើន ទាំង​ Krystal និង​ Jennie ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​ Kai សុទ្ធ​តែ​ស្ថិត​ក្នុង​អំឡុង​ពេល​ពួកគេ​វិវត្ត​ខ្លួន​ក្លាយ​ជា​តារា​ចម្រៀង​ទោល។ ចំពោះ​ Krystal មាន​រឿង​នេះ​ពេល​នាង​ចេញ​បទ​ទោល​ដំបូង​មាន​ចំណងជើង​ថា​ "Bride Of The Water God” ឯ Jennie វិញ​ គឺ​បទ​ "SOLO” នេះ​ឯង។

Krystal និង​ Kai

ចំណុច​មួយ​ទៀត​ ព័ត៌មាន​ស្នេហា​នេះ​ដដែល​ ត្រូវ​បាន​ធ្លាយចេញ​ពី​ភ្នាក់ងារ​ព័ត៌មាន Dispatch ដូចគ្នា ខុសតែ​ខែឆ្នាំ មានន័យថា​ ព័ត៌មាន​មាន​ស្នេហារបស់​Krystal គឺ​ផ្ទុះ​នៅ​ថ្ងៃ​ទី​ ០១ ខែមេសា ឆ្នាំ ២០១៦ ចំណែក​ Jennie គឺ​នៅ​ថ្ងៃ​ទី​ ០១ ខែ​មករា ឆ្នាំ ២០១៩៕

Kai និង Jennie

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី