ឡូយ! ឥលូវអតិថិជន Smart អាចប្រើលុយទូរសព្ទទិញពី App Store ផ្ទាល់យ៉ាងរហ័ស និងងាយស្រួលបំផុត
- 2019-01-02 04:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយ! ឥលូវអតិថិជន Smart អាចប្រើលុយទូរសព្ទទិញពី App Store ផ្ទាល់យ៉ាងរហ័ស និងងាយស្រួលបំផុត
ចន្លោះមិនឃើញ
កាន់ងាយស្រួលហើយ ឥលូវនេះអតិថិជន Smart Axiata ទាំងអស់អាចជាវកម្មវិធីរបស់ Apple ក៏ដូចជាជាវកម្មវិធី និងផលិតផលឌីជីថលនានានរួមមាន៖ apps, ខ្សែភាពយន្ត, ហ្គេមកំសាន្ត, eBook, Apple Music, iCloud និង iTunes ជាដើម តាមរយៈការប្រើប្រាស់ទឹកប្រាក់នៃគណនីគោល (Main Balance) ដែលមានក្នុងទូរស័ព្ទដៃរបស់ខ្លួនបានផ្ទាល់ភ្លាមៗ។
ការពង្រីកវិសាលភាពសេវាកម្ម SmartPay ទៅនឹង Apple រួមមានដូចជា៖ App Store, Apple Music និង iTunes ដែលនេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីការដាក់ឲ្យ SmartPay នេះជាមួយនឹង Google Play Store នាដើមឆ្នាំ ២០១៨ កន្លងទៅនេះ។
លោក Stjepan Udovicic អគ្គនាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា៖ «មុននឹងឆ្លងចូលឆ្នាំថ្មី យើងមោទនភាព និងរីករាយក្រៃលែង ដោយបានបិទបញ្ចប់ទំព័រឆ្នាំចាស់ជាមួយទៅនឹងការដាក់ឲ្យដំណើរការកម្មវិធីថ្មីនេះ ព្រមទាំងសេវាកម្មជាច្រើនផ្សេងទៀតរួមមាន៖ សេវាកម្ម eSIM និង VoWi-Fi ដែលទើបតែដាក់ឲ្យដំណើរការនាពេលថ្មីកន្លងទៅនេះប្រកបដោយជោគជ័យ»។
«ជាមួយសេវាកម្ម SmartPay អតិថិជន Smart ទាំងអស់អាចរីករាយជាមួយនិងបទពិសោធន៍នៃកម្មវិធីឌីជីថលរបស់ Apple យ៉ាងសមញ្ញ មានតម្លារភាព សុវត្ថិភាព និងកាន់តែងាយស្រួលបំផុត។ ពីថ្ងៃនេះតទៅអតិថិជនរបស់ Smart ទាំងអស់អាចជាវផលិតផល និងសេវាកម្មឌីជីថលពី Apple និង Google បានដោយមិនចាំបាច់មានគណនីធនាគារ ឬកាតឥណទានពីធនាគារទៀតឡើយ ដែលនេះគឺជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យឌីជីថលក្នុងកម្ពុជាឲ្យកាន់តែប្រសើរឡើង»។ លោកបញ្ជាក់បន្ថែម។ សេវាកម្ម SmartPay នេះមិនមានតម្រូវឲ្យបង់ប្រាក់ចំពោះការភ្ជាប់សេវានោះឡើយ។ រាល់ការជាវទាំងអស់ គឺត្រូវបានធ្វើឡើងដោយបូកបន្ថែមត្រឹមតែ ១០% (ដប់ភាគរយ) នៃតម្លៃសេវាប៉ុណ្ណោះ។
«យើងបានតាំងចិត្តខ្ពស់បំផុតក្នុងនាមជាអ្នកនាំមុខគេ និងនៅតែបន្តរក្សាខ្លួនជាអ្នកដំបូងបង្អស់ក្នុងការនាំមកនូវរាល់ផលិតផល និងសេវាកម្មលំដាប់ពិភពលោក ដែលនេះគឺជាការឆ្លុះបញ្ចាំង និងស្របទៅតាមទស្សនៈវិស័យរបស់យើងខ្ញុំដែលបានកំណត់រួច ពោលគឺជា “ប្រតិបត្តិករជើងឯកបែបឌីជីថលនៅកម្ពុជានាឆ្នាំ 2020»។
ដើម្បីប្រើប្រាស់សេវាកម្ម SmartPay ក្នុងការទូទាត់ជាមួយ App Store បាន អតិថិជនរបស់ Smart ទាំងអស់ត្រូវចុះឈ្មោះជាមុន ដោយគ្រាន់តែអនុវត្តន៍តាមជំហ៊ានដ៏ងាយស្រួលដូចខាងក្រោម ៖
១.ចូលកម្មវិធីតាមរយៈ Touch ID, Face ID ឬ Apple ID ជាមួយលេខកូដសម្ងាត់
២.ជ្រើសរើសយកព័ត៌មានសម្រាប់ការទូទាត់
៣.ជ្រើសរើសយក “លេខទូរស័ព្ទ” ហើយជ្រើសរើសយក “Account”
៤.បំពេញព័ត៌មានអំពីសិទ្ធិអនុញ្ញាតនៃគណនី (Account authorization)
ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុក www.facebook.com/SmartAxiata ឬ ចូលទៅវិបសាយ www.smart.com.kh៕