មើល​មុខ​ឲ្យ​ហើយ​ក្រែង​សំណាង​ដូច! ទិញ​ឡាន​ឈ្នះ​មាស​សុទ្ធ ១គីឡូ

  • 2019-01-04 03:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​លក់​រថយន្ត Mazda ដែល​នាំ​ចូល​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន HGB Group បាន​ចាប់​រង្វាន់​មាស​សុទ្ធ ១គីឡូ មាស​សុទ្ធ​កន្លះ​គីឡូ មាស​សុទ្ធ ៥តម្លឹង ២តម្លឹង ១តម្លឹង ៥ជី និង​រង្វាន់​មាស​សុទ្ធ ១ជី កាល​ពី​រាត្រី​ថ្ងៃ​ទី២៩ ធ្នូ សរុប​ចំនួន ៥៩០ រង្វាន់។

ក្នុង​នោះ​អ្នក​មាន​សំណាង​ឈ្នះ​រង្វាន់​ធំ​មាស​សុទ្ធ ១ គីឡូ​បាន​ទៅ​លើ​អតិថិជន​មក​ពី​ខេត្ត​សៀមរាប មាន​ឈ្មោះ ”រ៉ា ប៊ុន​រិទ្ធ” ដែល​លោក​បាន​ទិញ​រថយន្ត Mazda BT-50 Eclipse ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ពី​ក្រុមហ៊ុន Mazda ទើប​តែ ៣ថ្ងៃ​ប៉ុណ្ណោះ។

ដោយ​ឡែក​អ្នក​ឈ្នះ​រង្វាន់​មាស​សុទ្ធ​កន្លះ​គី​ឡូ​បាន​ទៅ​អតិថិជន​ឈ្មោះ គ្រួច អាន និង​អ្នក​មាស​សុទ្ធ ៥តម្លឹង​បាន​ទៅ​ឈ្មោះ ចឹម ចឹបារ៉ូ។ ក្រៅ​ពី​នេះ អ្នក​ដែល​បាន​ទិញ​ឡាន​ទាំង​អស់​សុទ្ធ​តែ​បាន​ឈ្នះ​រង្វាន់​គ្រប់ៗ​គ្នា។

អ្នក​ស្រី អ៊ុន កញ្ញា ប្រធាន​គ្រប់​គ្រង​ទូទៅ HGB Group បាន​ឲ្យ​ដឹង​ថា ត្រឹមតែ ៣​ខែ ក្រុមហ៊ុន​ប្រគល់​រថយន្ត​ឲ្យ​អតិថិជន​បាន​ដល់​ទៅ​ជាង ៥០០​គ្រឿង ដែល​លើស​ពី​ការ​រំពឹង​ទុក ហើយ​នេះ​ជា​លទ្ធ​ផល​ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​គាំទ្រ និង​ជឿជាក់​របស់​អតិជន​លើ​រថយន្ត Mazda។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ៖

  • Mazda Cambodia សាខា​ព្រះ​មុនីវង្ស អគារ​លេខ៧៥៧ មហាវិថី​ព្រះ​មុនីវង្ស បឹងត្របែក ខណ្ឌ​ចំការមន ភ្នំពេញ ទូរសព្ទ​លេខ 095 999 599
  • Mazda Cambodia សាខា ពោធិចិនតុង អគារ​លេខ ២៧៩ មហាវិថី​សហ​ព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ ទូរសព្ទ​លេខ 095 999 699

អត្ថបទ៖ វិទូ

អត្ថបទថ្មី