ទាក់ទងគ្នាវិញមិនទាន់បានប៉ុន្មានផង ឥឡូវ Gigi និង Zayn បានចែកផ្លូវគ្នាសាជាថ្មី

  • 2019-01-04 03:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Gigi Hadid និង​តារា​ចម្រៀង Zayn Malik ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​បញ្ចប់​ទំនាក់ទំនង​គ្នា​សា​ជា​ថ្មី។

តាម​ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន US Weekly និង Entertainment Tonight ថា៖ "ពួកគេ​បាន​បញ្ចប់​គ្នា​ហើយ។ ពួកគេ​អាច​វិល​ត្រឡប់​រក​គ្នា​វិញ ប៉ុន្តែ​សម្រាប់​ឥឡូវ​នេះ គ្រប់​យ៉ាង​ត្រូវ​បាន​បញ្ចប់​ហើយ"។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ពេលវេលា​ជាក់លាក់​ដែល​តារា​ល្បី​ទាំង​២​រូប​នេះ បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្នា​នោះ នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​វិបសាយ E!News បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា គូ​ស្នេហ៍​តារា​ល្បី​រូប​នេះ បាន​ចំណាយ​ពេលវេលា​រៀង​ខ្លួន​ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា​មក​ម្ល៉េះ។ ចំពោះ​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត ចែក​ផ្លូវ​គ្នា​សា​ជា​ថ្មី​នេះ ក៏​នៅ​មិន​ទាន់​បាន​បង្ហាញ​បញ្ជាក់​ផង​ដែរ ខណៈ​សាមី​ខ្លួន​ផ្ទាល់​មិន​ទាន់​ចេញ​មុខ​បក​ស្រាយ​នៅ​ឡើយ។

គួរ​រម្លឹក​ថា តារា​ម៉ូដែល Gigi Hadid និង​តារា​ចម្រៀង Zayn Malik បាន​ចែក​ផ្លូវ​គ្នា​​លើក​មុន ក្នុង​ខែ​មីនា ឆ្នាំ ២០១៨ ក្រោយ​ទាក់ទង​គ្នា​បាន ២​ឆ្នាំ។ ប៉ុន្មាន​ខែ​ក្រោយ​មក ពួកគេ​បាន​ត្រឡប់​ទាក់ទង​គ្នា​វិញ​ជា​ថ្មី៕

ប្រភព៖ harpersbazaar   ប្រែ​សម្រួល៖ អន សុភក្ត្រា