ថត​បាន​រួប​ពិត​ Galaxy S10 ជា​លើក​ដំបូង

  • 2019-01-05 03:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​រូបភាព​ Render បង្ហាញ​ពី​រូបរាង​ Galaxy S10 ទាំង​បី​ប្រភេទ​បាន​បង្ហាញ​ចេញ​ព្រោងព្រាត​ នៅ​ឡើយ​តែ​រូបរាង​ពិត​ មិន​ទាន់​បាន​បែក​ធ្លាយ​ចេញ​មួយ​សន្លឹក​នោះ​​ឡើយ។

នៅ​ពេល​នេះ​អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី​ Evan Blass បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក​ ដែល​អះអាង​ថា​ជា​រូបរាង​ពិត​ប្រាកដ​របស់​ Galaxy S10។ រូបភាព​បាន​ធ្វើ​ការ​បិទបាំង​យ៉ាង​ខ្លាំង​ក្លា​ ប៉ុន្តែ​អាច​ឲ្យ​ឃើញ​ពី​រូបរាង​​ថ្មី​​ដែល​មាន​ស៊ុម​អេក្រង់​ស្ដើង និង​មាន​រន្ធ​កាមេរ៉ា​ Selfie ​បង្កប់​លើ​អេក្រង់។

​​​Blass បាន​បញ្ជាក់​ថា​នេះ​ជា​ម៉ូដែល​ Galaxy S10 ​ជា​មួយ​ម៉ូដែល​ក្នុង​ចំណោម​ Galaxy S10 ទាំង​បី​ម៉ូដែល​ ដែល​ Samsung គ្រោង​នឹង​ប្រកាស​ចេញ​នៅ​​អំឡុង​ចុង​ខែ​កុម្ភៈ​ខាង​មុខ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង