ផ្ទុះ​ Powerbank ធ្វើ​ឲ្យ​ហុយ​ផ្សែង​ ឆោឡោ​ពេញ​យន្តហោះ​

  • 2019-01-05 08:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងហោះ​ហើរ​របស់​ Royal Brunei Airlines ​ដែល​ធ្វើ​ការ​​​ហោះ​ហើរ​ពី​ទីក្រុង​ហុងកុង​ ទៅ​កាន់​ប្រទេស​ប្រ៊ុយណេ​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ មាន​ភាព​ឆោឡោ​ជា​ខ្លាំង​ នៅ​ពេល​ដែល​ខាង​ក្នុង​យន្តហោះ​មាន​ពោរពេញ​ដោយ​ផ្សែង ដែល​បណ្ដាល​មក​ពី​ផ្ទុះ​ Powerbank។

​​ជួប​ហេតុការណ៍​នេះ អ្នក​បម្រើ​ការ​លើ​យន្តហោះ​បាន​តាំង​អារម្មណ៍​យ៉ាង​ស្ងប់​ស្ងៀម​ដើម្បី​​ពន្លត់​ភ្លើង​​ដែល​កើត​ចេញ​ពី​ឧបករណ៍​ផ្ទុក​ថាមពល​តូច​នេះ។ ក្រោយ​ពី​ពន្លត់​ភ្លើង​រួច​ ជើង​ហោះ​ហើរ​​ខាង​លើ​បាន​ហោះ​ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព និង​ទាន់​ពេល​វេលា​ដែល​កំណត់​ផង​ដែរ។

ហេតុការណ៍​ផ្ទុះ​នេះ​ ​ជា​ឧទាហរណ៍​ដ៏​ល្អ​អាច​បង្ហាញ​ថា​ហេតុអ្វី​បាន​ជា​គេ​តម្រូវ​ឲ្យ​រក្សា​ទុក​ Powerbank ក្នុង​កាតាប​ស្ពាយ​ជាប់​ខ្លួន ជា​ជាង​ការ​ដាក់​ក្នុង​វ៉ាលី​ដែល​ Check-In និង​មិន​ត្រូវ​ប្រើ​ប្រាស់​វា​លើ​យន្តហោះ​នោះ​ឡើយ៕

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សុខហេង