នេះ​ជា​មូលហេតុ​ពិត​ប្រាកដ​ធ្វើ​ឲ្យ Zayn និង Gigi ចែក​ផ្លូវ​គ្នា​នៅ​ទី​បំផុត

  • 2019-01-06 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​ការ​បែកបាក់​របស់​គូស្នេហ៍​មួយ​គូ​នេះ​ទើប​តែ​លេច​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​បង្ហាញ​ថា​ពួក​គេ​បាន​​ចែក​ផ្លូវ​គ្នា​អស់​រយៈ​ពេល​ជាង​២​ខែ​ទៅ​ហើយ។ បើ​តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន Us Weekly បាន​ឲ្យ​ដឹង​ថា ពួក​គេ​សម្រេច​ចិត្ត​បញ្ចប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា ហើយ​ពួក​គេ​ប្រហែល​ជា​អាច​​ត្រលប់​មក​រក​គ្នា​នៅ​ថ្ងៃ​ខាង​មុន​ក៏​មិន​ដឹង ក៏​ប៉ុន្តែ​ពេល​នេះ​ពួកគេ​គឺ​ចប់​គ្នា​ហើយ។

​ប្រភព​ដដែល​នេះ​បង្ហើប​ថា មូលហេតុ​ដែល​ពួក​គេ​បែក​គ្នា​គឺ​ដោយ​សារ​តែ Zayn Malik មាន​បញ្ហា​ច្រើន​ពេក​ធ្វើ​ឲ្យ Gigi មិន​អាច​ចំណាយ​ពេល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​នេះ​ស្រស់​បំព្រង​បាន។ Gigi បាន​ចំណាយ​ពេល​ច្រើន​ជ្រុល​ជាមួយ​ Zayn ធ្វើ​ឲ្យ​នាង​បាត់​បង់​ឱកាស​ជួប​ជាមួយ​គ្រួសារ​និង​មិត្តភ័ក្ដិ​ ប៉ុន្តែ​អ្វីៗ​នៅ​តែ​មិន​អាច​ប្រសើរ​ឡើង។

អ្នក​ទាំង​ពីរ​បាន​ទាក់​ទង​គ្នា​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ​ហើយ​ក៏​បែក​គ្នា​កាល​ពី​​ខែ​មីនា​ឆ្នាំ​មុន​ម្ដង​មក​ហើយ ប៉ុន្តែ​២​ខែ​ក្រោយ​ពួក​គេ​ក៏​ជួប​ជុំ​គ្នា​វិញ។ ចំពោះ​ការ​បែក​គ្នា​លើក​នេះ​យើង​មិន​ទាន់​ដឹង​ទេ​ថា វា​អាច​ជា​ការ​បែក​គ្នា​ផ្លូវការ​រហូត ឬ​ក៏​អាច​មក​ជួប​ជុំ​គ្នា​វិញ​អីចឹង​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ