នាឡិកា​ឆ្លាតវៃ​ អាច​ឆ្លង​មេរោគ​ដែរឬ​ទេ​?

  • 2019-01-07 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​ប្រើប្រាស់ ដូចជា​ស្មាតហ្វូន កុំព្យូទ័រ រួម​ទាំង​នាឡិកា​ឆ្លាត​វៃ​ដែរ សុទ្ធ​សឹង​តែ​មាន​ហានិភ័យ​ពី​សំណាក់​ហេកឃ័រ ចូល​សម្ងំ​យក​ទិន្នន័យ​សំខាន់ៗ​របស់​អ្នក​បាន​រក្សាទុក​ក្នុង​នោះ​។ 

នាឡិកា​ឆ្លាតវៃ​ភ្ជាប់​ទៅ​កាន់​ទូរសព្ទ​តាមរយៈ Bluetooth ឬ Wi-Fi។ បណ្ដាញ​ទាំង​នេះ បាន​​បើក​ផ្លូវ​បន្ថែម​ដល់​ក្រុម​ជន​មិន​ល្អ​។ តាម​ការ​ស្ទង់​មតិ​មួយ​ពី HP បាន​រក​ឃើញ​ថា នាឡិកា​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៥ មាន​បញ្ហា​សុវត្ថិភាព​ធ្ងន់ធ្ងរ​។  យ៉ាងណាមិញ បើ​ទិញ​នាឡិកា​នា​ពេល​បច្ចុប្បន្ន អាច​ខុសគ្នា ដោយ​រាល់​ទិន្នន័យ​ផ្លាស់ប្ដូរ​ជាមួយ​ទូរសព្ទ​ត្រូវ​បាន​ការពារ (Encrypt) ជាពិសេស Apple Watch។ 

អាច​ទេ​នាឡិកា​ឆ្លាត​វៃ​មាន​មេរោគ​?

ពិត​ណាស់ បើ​អ្នក​អាច​ដំឡើង​កម្មវិធី​លើ​នោះ ក៏​អាច​មាន​ភ្ជាប់​ជាមួយ​មេរោគ​ដែរ​។ ទីផ្សារ​នាឡិកា​ឆ្លាតវៃ​នេះ នៅ​តូច​នៅ​ឡើយ បើ​ប្រៀប​នឹង​អ្នក​ប្រើប្រាស់ Windows ប៉ុន្តែ​អាច​នឹង​ប្រែប្រួល​ពេល​អនាគត នៅ​ពេល​មាន​អ្នក​ប្រើប្រាស់​ច្រើន ទិន្នន័យ​សំខាន់ៗ​ក៏​ច្រើន ក្រុម​ហេកឃ័រ​អាច​នឹង​ដាក់​គោលដៅ​លើ​ឧបករណ៍​នេះ​។ ក្រុមហ៊ុន​បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​មួយ​ចំនួន​មាន​ការណែនាំ កុំ​រក្សាទុក​ទិន្នន័យ​សំខាន់ៗ​របស់​អ្នក​លើ​នាឡិកា​ឆ្លាតវៃ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Tech Advisor   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី