ទូរទស្សន៍​តម្លៃ​ ៨ ពាន់​ដុល្លារ អាច​មូរ​ទុក​ពេល​ឈប់​ប្រើ

  • 2019-01-08 07:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ LG បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​ផលិតផល​សម្រេច​ផលិត​ចេញ​ពី Concept ​សម្រាប់​លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ ២០១៩ ដែល​ជា​ទូរទស្សន៍​​អាច​មូរ​ទុក​បាន​ពេល​ឈប់​ប្រើ។

ទូរទស្សន៍​ឈ្មោះ​ Signature OLED TV R នេះ​អាច​​ទម្លាក់​ខ្លួន​ចុះ​បន្តិច​ម្ដងៗ​​នៅ​ពេល​ចុច​ប៊ូតុង ហើយ​អាច​ចេញ​ជា​រូបរាង​ពេញ​វិញ​បាន​ក្នុង​ពេល​​ប្រមាណ​ ១០​ វិនាទី។ ​ទូរទស្សន៍​នេះ​មាន​ Mode មួយ​ឈ្មោះ​ថា​ "Line Mode” ដែល​វា​នឹង​បង្ហាញ​ខ្លួន​ត្រឹម​ ១ ភាគ ៤ សម្រាប់​បញ្ជា​បទ​ចម្រៀង និង​មុខងារ​មួយ​ចំនួន​ទៀត។

ទូរទស្សន៍​នេះ​មាន​អេក្រង់​ប្រភេទ OLED ​ទំហំ ៦៥ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 4K ដោយ​មាន​តម្លៃ​លក់​ចាប់​ផ្ដើម​ពី ៨ ពាន់​ដុល្លារ​ឡើង​ទៅ និង​ចេញ​លក់​នៅ​អំឡុង​ខែ​មីនា​ខាង​មុខ​នេះ៕​​​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង