ជាង ៦ ម៉ឺន​នាក់ នាំ​គ្នាជិះ Grab នៅ​យប់​ឆ្លង​ឆ្នាំ​ ២០១៨ ចូល ២០១៩​​

  • 2019-01-08 09:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​ដែល​យើង​បាន​បិទ​បញ្ចប់​ឆ្នាំ​ចាស់ ២០១៨ ហើយ​ចាប់ផ្ដើម​ជាមួយ​ឆ្នាំ​ថ្មី តើ​អ្នក​ស្ថិតនៅ​ទីណា ហើយ​ចំណាយ​ពេល​រាត្រី​ចុងក្រោយ​នៃ​ឆ្នាំ​ចាស់ ធ្វើ​អ្វី​ខ្លះ​? អ្នក​ប្រហែលជា​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​ជាង ៦៣ ០០០ នាក់ ដែល​បាន​ធ្វើ​ដំណើរ​តាម Grab នៅ​រាត្រី​នោះ​ហើយ​មើល​ទៅ​!​

Grab បាន​កកាយ​មើល​ទិន្ន​ន័យ​របស់​ខ្លួន​ ​ហើយ​បាន​ពិ​និត្យ​មើល​ឃើញ​នូ​វ​ព័​ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន ពី​របៀប​ដែល​ប្រជា​ជន​នៅ​អាស៊ីអាគ្នេយ៍​អបអរ​ឆ្នាំ​ថ្មី​។​ ការធ្វើ​ដំណើរតាម​សេវា Grab មាន​ចំនួន​សរុប ៣១ ៤៦៥ ដង នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។ ​ឧបមា​ថា ការធ្វើ​ដំណើរ​មួយ​លើ​កមាន​អ្នកជិះ​យ៉ាងហោច​ម្នាក់ និង​អ្នក​ក​បើកបរ ដូច្នេះ មាន​ន័យ​ថា មាន​មនុស្ស​ជាង ៦៣ ០០០ នាក់ បាន​ស្វា​គមន៍​ឆ្នាំ​ថ្មី ដោយ​ស្ថិតក្នុង​យាន​ជំនិះ​ជាមួយ Grab​។

ពលរដ្ឋ​ក្នុង​​​តំបន់​អាស៊ីអាគ្នេយ៍​ក៏បាន​ផ្ញើ​សារ​ជជែក​ឆ្លើយឆ្លង​គ្នា​ខ្លាំង​ផង​ដែរ នៅ​រាត្រី​ឆ្លង​ឆ្នាំ​ ដោយ​សារ​តាម GrabChat​ ចំនួន​ប្រមាណ ៩,៧៥ លាន​សារ ត្រូវបាន​ផ្ញើ​ឲ្យ​គ្នា​ទៅវិ​ញ​ទៅ​មក​ច​ន្លោះ​ពី​ម៉ោង ៥ ល្ងាច ដល់​កណ្ដាលរាត្រី​នៃ​ថ្ងៃទី ៣១ ធ្នូ ២០១៨ ដោយ​ក្នុង​នោះ​រាប់បញ្ចូ​លទាំង​សារ​ជា​រូបភាព និង​ជា​សំឡេង​ផងដែរ។

ពេលវេលា​ដែល​ប្រជា​ជន​នៅក្នុង​តំបន់​អាស៊ី​ចេញទៅ​អបអរ​រាត្រី​ឆ្លង​ឆ្នាំ គឺ​ប្រមាណ​ជា ម៉ោង ១០ ដល់ ១១ យ​ប់ ដែល​ច​ន្លោះ​ពេលនេះ គេ​បាន​សង្កេតឃើញថា មាន​ការកើនឡើង​ខ្លាំង​បំផុ​តនូវ​ការ​កក់ សេវា​ធ្វើ​ដំណើរ Grab បើ​ធៀប​ទៅនឹង​ថ្ងៃ​ច័​ន្ទ ធម្មតា​​។

​មនុស្ស​ភាគច្រើន​ត្រៀមខ្លួន​ចូល​សម្រាក​វិ​ញ​នៅ​ច​ន្លោះ​ម៉ោង ១ និង​ម៉ោង ២ រំលង​អាធ្រា​ត្រ ដែល​ក្នុង ច​ន្លោះ​ពេលនោះ គេ​​មិន​ត្រឹមតែ​បាន​សង្កេតឃើញថា ចំនួនក​ក់​សេវា​ធ្វើ​ដំ​ណើ​រ​មាន​ការកើនឡើង ខ្ពស់​បំផុត​សម្រាប់​វេលា​រំ​លង​អា​ធ្រា​ត្រ ហើយ​ក៏​មាន​ការកើនឡើង​ខ្លាំង​ខ្លាំង​បំផុ​តនូវ​ការ​កក់​សេវា​ធ្វើ​ដំ​ណើ​រ បើ​ធៀប​ទៅនឹង​ថ្ងៃ​អង្គារ​​។

​នៅ​រាជធានី​ភ្នំពេញ Grab បាន​សង្កេតឃើញថា​ការ​កក់​សេវា​យាន​ជំនិះ​កើនឡើង ១៨​ ដង នៅ​ម៉ោង ០១ រំលង​អាធ្រា​ត្រ នា​ថ្ងៃទី ០១ មករា បើ​ធៀប​ទៅ​នឹង​ថ្ងៃ​អង្គារ​ធម្មតា​។ សណ្ឋាគារ​កាំបូឌីយ៉ាណា ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​១ និង ណាហ្គា​វើល​២ ជា​គោលដៅ​ធំ សម្រាប់​ការអបអរ​ឆ្នាំ​ថ្មី​។ ​ ​ដោយសារតែ​មាន​ត​ម្រូ​វកា​រសេវា​យាន​ជំ​និះ​ខ្ពស់​បែប​​នៅ​ថ្ងៃ​​ឆ្លង​ឆ្នាំ​ អ្នក​បើកបរ​ម្នាក់​របស់ Grab អាច​ផ្ដល់​សេវា​ដឹកជញ្ជូន​បាន​រហូតដល់​ទៅ ២៦ ជើង​ច​ន្លោះ​ពី​ម៉ោង ៥ ល្ងាច ដល់​ពាក់កណ្ដាល​អា​ធ្រា​ត្រនៃ​ថ្ងៃទី ៣១ ធ្នូ ២០១៨។

​ខាងក្រោម​នេះ គឺជា​ចំនួន​នៃ​ការ​ដឹកជញ្ជូ​ន​ច្រើនដង​បំ​ផុត​សម្រាប់​អ្នកបើកបរ​ម្នាក់​នៅតាម​ទីក្រុង​នានា នៅ​រាត្រី​ឆ្លង​ឆ្នាំ​៖ ​ ​១. បាងកក - ២៤ ដង​

​២. ហាណូយ - ២៣ ដង​

​៣. ហ្សា​កាតា - ១៩ ដង​

​៤. Klang Valley - ២៦ ដង​

​៥. Metro Manila - ២៣ ដង​

​៦. រាជធានី​ភ្នំពេញ - ១៨ ដង​

​៧. សិង្ហ​បុរី - ២៤ ដង​

​៨. រ៉ង់​ហ្គូ​ន - ១៧ ដង​ ​​

មាន​មនុស្ស​ជាច្រើន​ដែល​ធ្វើ​ដំណើរ​ទៅ​ជប់​លៀ​ង​ច្រើន​កន្លែង ដែល​ក្នុង​នោះ​អ្នក​ធ្វើដំណើ​រ​ជាង ៧០ ០០០ នាក់ ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ជិះ​យាន​ជំនិះ​របស់ Grab ចាប់ពី​ពីរ​ដង​ឡើងទៅ ច​ន្លោះ​ពី​ម៉ោង ៩ ល្ងាច ដល់​ម៉ោង ៣ ទៀបភ្លឺ ហើយ​មាន​អ្នក​ធ្វើ​ដំណើរបីនាក់ ដែល​បាន​ជិះ​រហូតដល់ ទៅ ៨​លើក​ក្នុង​រាត្រី​នោះ​៕

ចុចអាន៖

អត្ថបទ៖ សុខហេង