មកមើល ទិដ្ឋភាពទីក្រុងឡុងដ៏កាលពីជាង១សតវត្សមុន គួរឲ្យស្រណោះបំផុត
- 2019-01-09 01:47:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ទិដ្ឋភាពទីក្រុងឡុងដ៏កាលពីជាង១សតវត្សមុន គួរឲ្យស្រណោះបំផុត
ចន្លោះមិនឃើញ
រូបថតកាលពីអំឡុងឆ្នាំ ១៨៨៤-១៨៨៧ បានបង្ហាញពីសកម្មភាពប្រជាជនក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេសដែលមិនធ្លាប់បានឃើញពីមុនមក។
រូបថតទាំងនេះ បានបង្ហាញពីសកម្មភាពក្មេងៗវ័យជំទង់កំពុងលក់ដូរនៅតាមផ្លូវនៃទីក្រុងដែលអតិថិជនរបស់ពួកគេភាគច្រើនជាមនុស្សវណ្ណៈកណ្ដាល។ ជាមួយនឹងរទេះសេះដឹកឥវ៉ាន់តាមផ្លូវរួមទាំងអ្នកលក់ត្រី, អ្នកសំអាតបំពង់ផ្សែង និងអ្នកលក់នំផ្សេងៗ បានធ្វើឲ្យរូបភាពទាំងនេះហាក់ត្រូវបានគេបំភ្លេចចោលពីអតីតកាលរបស់ទីក្រុងឡុងដ៏។
យ៉ាងណាមិញ រូបភាពទាំងនេះក៏បង្ហាញពីភាពខុសគ្នាស្រឡះពីអតីតកាល និងបច្ចុប្បន្នដែលពោរពេញទៅដោយមនុស្សកុះករ និងការតុបតែងតាមផ្លូវក្នុងទីក្រុងក៏ដូចជាអ្នកលក់ពាសពេញផ្លូវផងដែរ៕