កាស​ Xiaomi ទើប​ចេញ​ថ្មី​​រូបរាង​ស្រដៀង​ AirPods លក់​តម្លៃ ៦០ ដុល្លារ

  • 2019-01-09 02:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​ក្រុមហ៊ុន​ដែល​តែងតែ​ដើរ​តាម​ Apple លើ​ការ​​ផលិត​ផលិតផល​នានា។ ផលិត​ចុង​ក្រោយ​របស់​ Xiaomi គឺ​កាស​ Bluetooth ម៉ូដែល​ AirDots Pro មាន​រូបរាង​ស្រដៀង​ AirPods របស់​ Apple ប៉ុន្តែ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង។

កាស​ AirDots Pro គឺ​​មក​ស្នង​តំណែង​កាស​ AirDots ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ​កាល​ពី​ប៉ុន្មាន​ខែ​មុន ដោយ​កាស​នេះ​នឹង​ចេញ​លក់​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី ១១ ខែ​មករា​ ក្នុង​តម្លៃ​ត្រឹម​តែ ៦០ ដុល្លារ​ប៉ុណ្ណោះ។

កាស​របស់​ Xiaomi អាច​ប្រើ​បាន​ជា​មួយ​ស្មាតហ្វូន​ Android និង iPhone ហើយ​ក៏​អាច​ប្រើ​ជា​មួយ​ Notebook Windows បាន​​ផង​ដែរ។ កាស​នេះ​មាន​មុខងារ​ទប់​សំឡេង​រំខាន​​នៅ​ពេល​សន្ទនា និង​អាច​បញ្ជា​ដោយ​ការ​ Touch ​ឬ​ប្រើ​សំឡេង។ ថាមពល​ថ្ម​អាច​ប្រើ​ប្រាស់​បាន​ ៤ ម៉ោង ហើយ​ប្រអប់​វា​អាច​សាក​ថ្ម​បន្ថែម​បាន​ ១០ ម៉ោង​ទៀត៕​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង