Kim Kardashian ជះលុយទិញកាបូប LVតម្លៃជាង ១ពាន់ដុល្លារ ឲ្យក្មួយស្រីទាំងអស់

  • 2019-01-09 02:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ បើ​និយាយ​រឿង​សម្លៀកបំពាក់​និង​គ្រឿង​លំអ​ខ្លួន តារា​ទូរទស្សន៍ Kim Kardashian គឺ​មិន​ខ្លាច​នឹង​ចំណាយ​ទិញ​របស់​អ្វី​ដែល​នាង​ពេញ​ចិត្ត​ឡើយ។ ជាមួយ​គ្នា​​នេះ​ដែរ អ្នក​ម្ដាយ​កូន​៣​រូប​នេះ បាន​ចែក​រំលែក​របស់​ដែល​នាង​ស្រឡាញ់​ទៅ​កាន់​ក្មេង​ៗ​ជំនាន់​ក្រោយ​ក្នុង​គ្រួសារ​របស់​នាង រាប់​គិត​តាំង​ក្មេង​តូច​ដែល​នៅ​ពរ​នៅ​នឹង​ដៃ​នៅ​ឡើយ។

បើក​បង្ហាញ​ពី​កាដូ​នៅ​ថ្ងៃ​បុណ្យ​ណូអែល តារា​ស្រី​វ័យ ៣៨​ឆ្នាំ​រូប​នេះ បាន​ចែក​ចាយ​រូបភាព​បណ្ដុំ​កាបូប​ម៉ាក Louis Vuitton ដែល​ត្រូវ​បាន​ឲ្យ​ដឹង​ថា​លក់​រាយ​ក្នុង​តម្លៃ ១ ១០០ដុល្លារ។ អម​ជាមួយ​រូបភាព Kim Kardashian បាន​សរសេរ​ពាក្យពេចន៍​មួយ​ចំនួន​ថា៖ "ខ្ញុំ​ទិញ​របស់​ទាំង​នេះ​​ពី​ជប៉ុន ឲ្យ​ក្មេង​ៗ​ស្រីៗ​ក្នុង​គ្រួសារ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល"។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​បាន​សង្កេត​ឃើញ​ថា កាបូប​ដែល​នាង​ទិញ​ទាំង​អស់​មាន​ចំនួន​ដល់​ទៅ​ ៨ ខណៈ Kim មាន​កូន​ស្រី​តែ​២នាក់ និង​ក្មួយ​ស្រី​ ៤នាក់​ប៉ុណ្ណោះ។ តាម​គណនី​បណ្ដាញ​សង្គម​ឈ្មោះ Lex បាន​បញ្ចេញ​មតិ​ថា៖ "តើ​ខ្ញុំ​បាន​ភ្លេច​ឈ្មោះ​ពួកគេ​មួយ​ចំនួន​មែន​ទេ? ខ្ញុំ​រាប់​ឃើញ P, North, Dream, Chicago. Stormi និង True ចុះ​២​នាក់​ទៀត​ជា​នរណា​គេ?”

ក្រោយ​មក Kim ក៏​បាន​ឆ្លើយ​តប​វិញ​ថា៖ "អូ! ចាំ​បន្តិច ខ្ញុំ​ភ្លេច​ប្រាប់ ខ្ញុំ​ទុក​១​ សម្រាប់​ខ្លួន​ឯង និង​១​ទៀត សម្រាប់​ពេល​អនាគត"៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា