ប្រុងប្រយ័ត្ន! ធូលី និងខ្យល់ពុលនៅទីក្រុងបាងកក និងខេត្ត៩ទៀត កើនឡើងហួសកម្រិតសុវត្ថិភាពហើយ

  • 2019-01-09 04:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 295

ចន្លោះមិនឃើញ

នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល​របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា កម្រិត​នៃ​បំណែក​ធូលី​ល្អិត និង​ខ្យល់​ពុល បាន​កើន​ឡើង​ហួស​ពី​ស្តង់ដារ​សុវត្ថិភាព​សាជាថ្មី កាល​ពី​ថ្ងៃ​អង្គារ ទី០៨ ខែ​មករា ឆ្នាំ២០១៩ នេះ នៅ​តាម​តំបន់​ជា​ច្រើន​នៃ​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​នោះ។

នាយកដ្ឋាន​ខាង​លើ​បាន​វាស់​បរិមាណ​ធូលី​ពុល PM2.5 ដែល​មាន​គ្រោះថ្នាក់​ក្នុង​ខ្យល់​អាកាស នៅ​កម្រិត ៥១-៧៦ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប នៅ​ក្នុង​តំបន់​ចំនួន ១៩ នៃ​ទីក្រុង​បាងកក និង តំបន់​ជុំវិញ​នោះ។ គុណភាព​ខ្យល់​អាកាស កំពុង​ស្ថិត​នៅ​រវាង​កម្រិត​កង្វក់​មធ្យម និង​គ្រោះថ្នាក់។

គួរ​បញ្ជាក់​ថា តំបន់​ទាំង ១០ ដែល​រង​ផល​ប៉ះពាល់​អាក្រក់​បំផុត គឺ ទីក្រុង​បាងកក និង​ខេត្ត​ចំនួន ៩ នៅ​ជុំវិញ​នោះ រួមមាន ខេត្ត Nakhon Pathom, Nonthaburi, Pathum Thani, Samut Prakan និង Samut Sakhon ផង​ដែរ។

នាយកដ្ឋាន​ដដែល​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​សេចក្ដី​ប្រកាស​ស្ដី​ពី​គុណភាព​ខ្យល់ និង​កុំ​ឲ្យ​ភ័យ​ស្លន់ស្លោ។ ពួកគេ​បាន​បញ្ជាក់​ថា ការ​បំពុល​ខ្យល់ នឹង​មិន​ជ្រៀតជ្រែក​ជាមួយ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា កុមារ មនុស្សចាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន និង​ជួប​គ្រូពេទ្យ ប្រសិន​បើ​ពួកគេ​មាន​បញ្ហា។ មិនតែប៉ុណ្ណោះ​ប្រជាជន​នៅ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ គួរ​ជៀសវាង​សកម្មភាព​ខាងក្រៅ ឬ​ពាក់​ម៉ាស់ N95 សម្រាប់​ការពារ៕

ចុច​អាន៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង