លៃលក​ទៅ​ វិឡា ស្អាត​​​ក្នុងក្តីស្រមៃ តម្លៃ​​​​មិន​​​ដល់​​២​​ម៉ឺន​​​ដុល្លារ​​​ផងមាន​​​នៅ​​​​ខេត្តព្រះសីហនុ​​​ឆាប់ៗ​​​នេះ​

  • 2019-01-09 04:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិឡា​​​ទោល​​​ក្នុង​​​ក្ដី​​​ស្រមៃ​​​តម្លៃ​ត្រឹម​​​តែ​​១៩៩៩៩ ដុល្លារ នឹង​​​ផុស​​​ចេញ​​​ជា​​​រូប​​​រាង​​​​ឆាប់ៗ​​​នេះ នៅ​​​លើ​​​​ទឹកដី​​​ខេត្ត ព្រះសីហនុ ពោល​​​គឺ​​​ក្នុង​​​ទីតាំង​​​​គ​ម្រោង​​​ដី​ឡូ​តិ៍បុ​រី​​ ឡេង ណា​វ៉ា​ត្រា របស់​​​លោក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា តែ​​​ម្ដង​។​

តាម​​​រយៈ Facebook Page​​ របស់​​​លោក​​​ឧកញ៉ា​​​ល្បី​​​​ឈ្មោះ​​​ខាង​​​លើ ក្នុង​​​គ​ម្រោង​​​ជា​​​ច្រើន របស់​​​បុរី​​ ឡេង ណា​វ៉ា​ត្រា សាខា​​​ខេត្ត ព្រះសីហនុ ក្រុមហ៊ុន​​​មាន​​​គ​ម្រោង​​​សាងសង់​​​វិឡា​​​ទោល​​​ជា​​​ច្រើន​​​ខ្នង ដាក់​​​លក់​​​ជូន​​​អតិ​ថិ​ជន​​​ដែល​​​មាន​​​តម្លៃ​​​ទាប​​​មិន​​​គួរ​​​ឲ្យ​​​ជឿ ពោល​​​គឺ​​​ត្រឹម​​​តែ ១៩៩៩៩ ដុល្លារ ដោយ​​​តម្លៃ​​​​នេះ ក្រុមហ៊ុន​​​បាន​​​ប​ញ្ចុះ​​​រហូត​​​ដល់​​២​​ម៉ឺន​​​ដុល្លារ ខណៈ​​​​តម្លៃ​​​ពេញ​​​គឺ​​ ៣៩៩៩៩ ដុល្លារ​។

វិឡា​​​ទោល​​​ក្នុង​​​ក្ដី​​​ស្រមៃ​​​នេះ​​​ ដែល​​​មនុស្ស​​​​ស្ទើរ​​​គ្រប់​​​គ្នា​​​ប្រាថ្នា​​​ចង់​​​បាន​​​នោះ​​​លើ​​​ទឹក​​​​​ដី​​​កំពង់សោម ហ៊ុមព័ទ្ធ​​​ទៅ​​​ដោយ​​​ភ្នំ ​​​និង សមុទ្រ​​​មាន​​​ទំហំ​ផ្ទះ 6.8m×9m​​ទំហំ​ដី​​8.4mx14m ទីតាំង​ចេញពី​​​ប្រលាន​យន្ត​ហោះ​18km គីឡូម៉ែត្រ ជិះ​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​៤​​ដល់​​​បង្គោល​km ១៨៩​ឆ្វេង​ដៃ ជាប់​ផ្សារ ព្រៃ​នប់ ក្រុងព្រះសីហនុ តំបន់​​​មនុស្ស​​​រស់​​​នៅ​អ៊ូអរ​​​បំផុត​។ លក្ខណៈ​​​ពិសេស​​​របស់ វីឡា​​​ទោល​​​ខាង​​​​​ខាង​​​លើ មាន​​​សួនច្បារ​ខាងមុខ​វិឡា ងាយ​​​ស្រួល​​​ក្នុង​​​ការធ្វើ​កម្មវិធី​ផ្សេងៗ ដូចជា​ជប់​លៀង​​​ជា​​​ដើម ក្នុង​​​ផ្ទះ​​​មាន​​​បន្ទ​ប់​គេង ២ កន្លែង​​​ទទួល​​​ភ្ញៀវ ​​បូក​​​រួម​​​ជា​​​មួយ​​​ផ្ទះបាយ​​​ដែល​​​មាន​​​ការ​​​រចនា​​​ដ៏​​​ល្អ​​​ប្រណិត​​​ និង​​​បរិក្ខារ​​​ទំនើប​​​ទំនើប ។​

ការ​​​ប្រកាស​​​​ខាង​​​លើ​​​ថែម​​​ទាំង​​​មាន​​​រូប​​​ម៉ូដ​​​វិឡា​​​ជា​​​ច្រើន​​​ប្លង់​​​ផង​​​នោះ បាន​​​ធ្វើ​​​ឲ្យ​​​អតិ​ថិ​ជន គាំទ្រ​​​ជា​​​ខ្លាំង​​ ដោយ​​​ពួក​​​គេ រំពឹង​​​ថា តម្លៃ​​​នេះ​​​ម្នាក់​​​ៗ​​​អាច​​​មាន​​​ល​ទ្ធភាព​​​ទិញ​​​​រស់​​​នៅ​​​បាន​​​គ្រប់​គ្នា ត្បិត​​​អី​​​វា​​​មាន​​​តម្លៃ​​​ទាប​​​សូម្បី​​​តែ​​​យក​​​ប្រាក់​​​ដែល​​​ទិញ​​​នេះ​​​មក​​​សាង​​​សង់​​​ដោយ​​​ខ្លួន​​​ឯង​​​ក៏​​​សង់​​​មិន​​​បាន ហើយ​​​ប្រសិន​​​បើ​​​ទិញ​​​ទុក​​​​លក់​​​វិញ​​​ទទួល​​​បាន​​​ប្រាក់​​​ចំណេញ​​​​ច្រើន ក្នុង​​​រយៈ​​​ពេល​​​​ខ្លី​។ ទ​ទឹម​​​គ្នា​​​នោះ​​​ផង​​​ដែរ​​​ក៏ មាន​​​អតិ​ថិ​ជន​​​មួយ​​​ចំនួន​​​មិន​​​ជឿ​​​ថា ​​លើ​​​ទឹក​​​ដី​​​ខេត្ត​​​ព្រះសីហនុ ដែល​​​ជា​​​ខេត្ត​​​មួយ​​​ល្បី កំពុងតែ​​​មាន​​​​ជន​ជាតិ​​​ចិន​​​សម្រុក​​​មក​​​រកស៊ី​​​ច្រើន​​​ម៉ឺន​​​​​នាក់​​​ធ្វើ​​​ឲ្យ​​​ទីផ្សារ​​​ដី​​​នៅ​​​ខេត្ត​​​នោះ​​​ហក់​​​ឡើង​​​យ៉ាង​​​គំហុក មាន​​​ផ្ទះ​​​វីឡា​​​ទោល លក់​​​ក្នុង​​​តម្លៃ​​​​ទាប​​​បែប​​​​នេះ​​​ឡើយ​។ អតិ​ថិ​ជន​​​ខ្លះ​​​បាន​​​លើក​​​ឡើង​​​ថា វីឡា​​​ទោល ក្នុង​​​តម្លៃ​​​ខាង​​​លើ ធ្វើ​​​មិន​​​អាច​​​ទៅ​​​រួច​​​ឡើយ ព្រោះ​​​គ្រប់​​​គ្នា​​​បាន​​​ដឹង​​​ថា នៅ​​​ខេត្ត​​​​ខាង​​​លើ​​​តម្លៃ​​​​ដី​​​ថ្លៃ និង​​​តម្លៃ​​​ការ​​​សាង​​​សង់​​​ក៏​​​ថ្លៃ​​​ដូច​​​គ្នា​។​

ប៉ុន្តែ​​​បើ​​​​ក្រឡេកមើលថយក្រោយ​​​ប​ន្តិ​ច​​​អតិ​ថិជន​​​​នឹង​យល់​​ពី​​​​ចំណុច​​ នៃ​​​ការ​​​រក​​​ស៊ី​​​របស់​​​​បុរី​​​ខាង​​​លើ ជា​​​ធម្មតា​​​ការ​​​រកស៊ី​​​​ដែល​​​ប្រើ​​​​ដើម​​​ទុន​​​រាប់​រយ​​​លាន​​​​ដុល្លារ ក្រុមហ៊ុន​​​មិនមែន​​​ចេះ​​​តែ​​​ធ្វើ​​​នោះ​​​ទេ គឺ​​​មាន​​​ការ​​​សិក្សា​​​​​ផ្នែក​​​ទីផ្សារ​​​យ៉ាង​​​ល្អិតល្អន់​​​ណាស់ ដើម្បី​​​ឲ្យ​​​ប្រយោជន៍​​​​ទាំង​​​អ្នក​​​លក់ ទាំង​​​អ្នក​​​ទិញ​។

ជាកស្តែងកាល​​​ទៅ​​​មើល​​​​គ​ម្រោង​​​ទី​១ របស់​​​បុរី​​ ឡេង ណា​វ៉ា​ត្រា នៅ​​​ផ្លូវ​​​​វ៉េងស្រេង​​​ដែល​​​ជា​​​ទី​​​ប្រជុំ​​​ជន​​​កណ្ដាល​​​ក្រុង​​​នោះ ដំបូង​​​ឡើយ អតិ​ថិ​ជន​​​មាន​​​ការ​​​រារែក​​​ទិញ​​​ដូច​​​គ្នា ដែល​​​កាល​​​ណោះ ទំហំ​ផ្ទះ​៤.២m×១២m កម្ពស់​​២​​ជាន់ តម្លៃ​​​ត្រឹម​​​តែ​​២៩៨០០ ដុល្លារ​​​ប៉ុណ្ណោះ​។ កាល​​​ណោះ អតិ​ថិ​ជន​​​ចំនួន​​​ធំ​​​ឆ្ងល់​​​ថា ហេតុ​​​អ្វី​​​បាន​​​លក់​​​​តម្លៃ​​​ទាប​​​ម្ល៉េះ អ្នក​​​ខ្លះ​​​អត់​​​ហ៊ាន​​​ទិញ អ្នក​​​ខ្លះ​​​ហ៊ាន​​​ទិញ។ គ្រាន់តែ​​​ក្រុមហ៊ុន​​​បើក​​​លក់​​​មិន​​​បាន​​​ប៉ុន្មាន​​​ផង​​​លក់​​​ដាច់​​​អស់​​​គ្មាន​​​សល់ ហើយ​​​អ្នក​​​ដែល​​​ទិញ​​​នោះ ចង់​​​លក់​​​វិញ​​​បាន​​​ចំណេញ​​១​​ល្វែងៗ​​​ជា​​​ច្រើន​​​ម៉ឺន​​​ដុល្លារ​។​

ក្រៅ​​​ពី​​​ប្រកាស​​​សាង​​​សង់​​​​​វីឡា​​​ទោល បុរី​​​ឡេង ណា​វ៉ា​ត្រា មាន​​​គ​ម្រោង​​​ជា​​​ច្រើន​​​ទៀត​​​លើ ផ្ទៃ​​​​​ដី​​​១៥០​​ហិតា ដែល​​​​​មាន​​​​​ទីតាំង​​​​​​តាម​​​​​បណ្ដោយ​​​​​ផ្លូវ​​​​​ជាតិ​​​​​លេខ​​​៤ ក្នុង​​​​​ភូមិ ទូល​​​​​ទទឹង​​​២ ឃុំ ទូល​​​​​ទទឹង ស្រុក ព្រៃ​​​ន​ប់ ខេត្ត ព្រះសីហនុ ។ ថ្មី​​​ៗ​នេះ ឧកញ៉ា ដែល​​​​មាន​​​ប្រវត្តិ អតីត​​​ពល​ករ​​​ធ្វើ​​​ការ​​​នៅ ប្រទេស​​​កូរ៉េ​​​រូប​​​នេះ ក៏​​​បាន​​​ប្រកាស​​​ និង​​​សាង​​​សង់​​​ផ្ទះ​​​សំណាក់​​​​ដែល​​​មាន​​​តម្លៃ​​ ១០​​ទៅ​​២៥ ដុល្លារ ក្នុង​​​​១​​យ​​​ប់ លើ​​​ទីតាំង​​​អភិ​វ​ឌ្ឍ​ន៍​​​ខាង​​​លើ​​​ផង​​​ដែរ​។​

ប្រសិន​​​​​បើ អ​តិ​​​ថិ​​​ជន​​​​​ចាប់​​​​​អារម្មណ៍​​​​​​ចង់​​​​ទិញ​​​វីឡា​​​ទោល​​​ខាង​​​លើ សូម​​​​​ប្រ​​​លេខ​​​​​ទូ​រ​​​សព្ទ​​​​​​ទំនា​​​ក់​​​​​ទំនង 067 40 1111/067 42 1111/067 43 1111/067 44 1111/067 45 1111/086 5555 91/070 5555 91/092 333 473/092 333 472 បុរី​​ ឡេង ណា​វ៉ា​ត្រា​​​ នឹង​​​បើក​​​ទទួល​​​លក់​​​ប្រាក់​​​នៅ​​​ថ្ងៃ​​១៩ ខែ មករា ឆ្នាំ ២០១៩ ខាង​​​មុខ​​​នេះ៕

ដោយ៖ ថា ម៉ាលីដា