ខ្លាំង​បាត់ទើបតែរក​មុខ​អ្នក​ទិញឡានឈ្នះ​មាស​សុទ្ធ ១គីឡូ ឥឡូវ​ដល់​វេន​រក​ម្ចាស់​ ២​គី​ឡូ​ម្តង​

  • 2019-01-11 07:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមានការសំណូមពរពីអតិថិជនជាច្រើនដែលគាំទ្ររថយន្ត Mazda ថ្ងៃនេះក្រុមហ៊ុនបានធ្វើការសម្រេចដាក់ឱ្យមានកម្មវិធីប្រូម៉ូសិនមាសទេ្វដងគឺ កម្មវីធីឈ្នះរង្វាន់ធំ “មាសសុទ្ធ 2kg” បន្ទាប់ពីទទួលបានជោគជ័យប្រូម៉ូសិនមាស ១គីឡូគិតត្រឹមតែ៣ខែ លក់បាន៥៩០គ្រឿងកាលពេលថ្មីៗនេះ ។

ក្នុងនោះរួមមានរង្វាន់ កន្លះគីឡូ ៥តម្លឹង ២តម្លឹង ១តម្លឹង ៥ជី និង១ជី ដែលសរុបមានចំនួនជាង៧០០រង្វាន់ស្មើនឹងមាសសុទ្ធជាង៦គីឡូក្រាម(១៦០តម្លឹង) ។

អ្នកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Mazda បានឱ្យដឹងថា កាលពីប្រូម៉ូសិនមាសរដូវកាលទី១ កន្លងទៅក្នុងពេលថ្មីៗនេះអតិថិជនដែលបានឈ្នះ រង្វាន់មាសសុទ្ធ១គីឡូ កន្លះគីឡូ ៥តម្លឹង ២តម្លឹង ១តម្លឹង ៥ជី និង១ជី សរុប៥៩០រង្វាន់បានប្រគល់ជូនអតិថិជន រួចរាល់ជាស្ថាពរហើយ។

កម្មវិធីពិសេសនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ០៨ មករា ២០១៩ នេះតទៅ។ ដូច្នេះហើយសូមអតិថិជនទាំងអស់ប្រញាប់រួសរាន់ឡើងកុំឱ្យឱកាសមាសនេះកន្លងផុត។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ៖

  • Mazda Cambodia សាខា​ព្រះ​មុនីវង្ស អគារ​លេខ៧៥៧ មហាវិថី​ព្រះ​មុនីវង្ស បឹងត្របែក ខណ្ឌ​ចំការមន ភ្នំពេញ ទូរសព្ទ​លេខ 095 999 599
  • Mazda Cambodia សាខា ពោធិចិនតុង អគារ​លេខ ២៧៩ មហាវិថី​សហ​ព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ ទូរសព្ទ​លេខ 095 999 699

អត្ថបទ៖ ថា ម៉ាលីដា