ទិញ​ទៅ​ភ្លាម Real Madrid ផ្ដល់​ឱកាស​ឲ្យ Brahim Diaz លេង​ភ្លែត

  • 2019-01-10 02:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង Brahim Diaz បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​​ក្នុង​ជំនួប Real Madrid ឈ្នះ ៣-០ ជើង​ទី​មួយ​លើ​ក្រុម Leganes ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​កាល​ពី​យប់​មិញ។

យុវជន​អេស្ប៉ាញ​វ័យ​១៩​ឆ្នាំ ត្រូវ​បាន Madrid ទិញ​មក​ពី​ Manchester City ក្នុង​តម្លៃ​១៥​លាន​ផោន កាល​ពី​សប្ដាហ៍​មុន និង​បាន​បង្ហាញ​ខ្លួន​១២​នាទី​ចុងក្រោយ​នៃ​ការ​ប្រកួត​ខាង​លើ។ Diaz បាន​ប្ដូរ​ចូល​ជំនួស Vinicius Junior ដែល​ជា​អ្នក​រក​បាន​គ្រាប់​ទី​៣ បន្ថែម​លើ​គ្រាប់​របស់ Sergio Ramos និង Lucas Vazquez។

មួយ​គ្រាប់​យប់​មិញ​គឺ​ជា​គ្រាប់​ទី​១០០​ក្នុង​​អាជីព​របស់​ Ramo។ ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​រៀបចំ​នៅ​ថ្ងៃ​ពុធ ទី ១៦ ខែ មករា។ សម្រាប់ Atletico Madri លេង​ត្រឹម​ស្មើ​គ្នា ១-១ តែ​ប៉ុណ្ណោះ​ជាមួយ Girona ខណៈ Getafe ឈ្នះ Real Valladolid ១-០៕

អត្ថបទ៖ ហេង សុធារិទ្ធិ