Brad Pitt ខឹង Angelina Jolie បណ្ដោយកូនឲ្យ​ដើរ​ផ្សារជាមួយជន​ប្លែកមុខ

  • 2019-01-10 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាធម្មតា​ តារា​សម្ដែង​ Angelina Jolie គឺជា​អ្នក​ដែល​តែង​ជូន​កូនៗ​ទៅ​ដើរ​ទិញ​ឥវ៉ាន់​ផ្សេងៗ ប៉ុន្តែ​កាល​ពី​ថ្ងៃទី​ ០៧ ខែ​មករា ស្រាប់​តែ​គេ​ប្រទះ​កូនៗ​ទាំង​ ២​របស់​នាង​គឺ​ Shiloh និង​ Vivienne ដើរ​ទិញ​ទំនិញ​ ដោយ​គ្មាន​វត្តមាន​របស់​ម្ដាយ​ទៅ​វិញ​ បែរ​ជា​មាន​ជន​ប្លែក​មុខ​ម្នាក់​ទៅវិញ។

Angelina និង​កូនៗ
កូនៗរបស់ Jolie-Pitt និង​ អង្គរក្ស

ឃើញ​រូបភាព​បែប​នេះ Brad Pitt ដែល​ជា​ឪពុក​របស់​ក្មេងៗ និង​អតីត​ស្វាមី​របស់​ Angelina ស្រាប់​តែ​កើត​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះ​ អតីត​គូស្នេហ៍​ ដែល​បណ្ដោយ​កូន​ឲ្យ​ដើរ​ទៅ​ទីសាធារណៈ​ជាមួយ​មនុស្ស​ប្លែក​មុខ​បែប​នេះ។ Brad និយាយ​ថា​ ខ្លួន​គួរ​តែ​ជា​អ្នក​ដែល​ ធ្វើ​រឿង​បែប​នេះ​ជាមួយ​កូនៗ មិន​មែន​ត្រូវ​ អង្គរក្ស​ជា​អ្នក​ធ្វើ​ទេ។

ដោយ​ឡែក​ បន្ទាប់​ពី​បែក​គ្នា​រយៈ​ពេល​ ២​ឆ្នាំ​មក​នេះ​ អតីត​គូស្នេហ៍​ Brad Pitt និង​ Angelina ក៏​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​កាន់​កាប់​សិទ្ធិ​មើល​ថែ​កូនៗ​កាល​ពី​ខែ​មុន។ អំឡុង​ពេល​មាន​ជម្លោះ​នោះ​ Angelina តែង​បង្វៀង​កូន​មិន​ឲ្យ​ជួប​ Brad ញឹក​ញយ​ពេក​ទេ។ ប៉ុន្តែ​ទោះ​បី​ជា​មិន​នៅ​ជាមួយ​កូនៗ ប៉ុន្តែ​ Brad ដែល​ជា​ឪពុក​តែង​គិត​គូរ នឹក​រលឹក​ពី​កូន​គ្រប់​ពេល៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី