Apple ឆ្លើយ​តប​បែប​ណា​ទៅ​នឹង iPad Pro មានរាងកោង និងផុយស្រួយ

  • 2019-01-11 02:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម​ បាន​អះអាង​ថា iPad Pro ថ្មី​មាន​សភាព​កោង​ចេញ​ពី​ប្រអប់​តែ​ម្តង​។​ 

ចំណែក YouTube Channel ឈ្មោះ JerryRigEverything ក៏​បាន​បង្ហាញ​ពី​ភាព​ផុយ​ស្រួយ​ iPad Pro ថ្មី​ដោយ​សង្កត់​ម្រាម​ដៃ​ពី​ចំណុច​កណ្តាល​ប្រើ​កម្លាំង​ល្មមៗ។​

វីដេអូ៖

មាន​អ្នក​ប្រើប្រាស់​ម្នាក់​បាន​ផ្ញើ​បញ្ហា​នេះ ​ទៅ​កាន់​លោក Tim Cook ហើយ​លោក​ក៏​បាន​បោះ​បន្ត​ទៅ​កាន់​លោក Dan Riccio ​អនុប្រធាន​ផ្នែក Hardware របស់ Apple។  ជា​ការ​ឆ្លើយ​តប លោក Riccio បាន​ទទួល​ស្គាល់​ថា iPad ជាច្រើន អាច​មាន​សភាព​កោង​ចេញ​ពី​រោងចក្រ ប៉ុន្តែ​អះអាង​នេះ​មិនមែន​ជា​បញ្ហា​ទេ ហើយវាស្ថិត​ក្នុង​ស្តង់ដារ​របស់ Apple។ យ៉ាង​ណា​ការ​ឆ្លើយ​តប​នេះ ​មិន​បាន​បង្ហាញ​ពី​បញ្ហា ​ពិត​ប្រាកដ​នោះ​ទេ​។

នា​ពេល​ថ្មីៗ​នេះ Apple បាន​ចេញ​ឯកសារ​ផ្លូវការ​មួយ​ជា​ទម្រង់​ឯកសារ​បច្ចេកទេស​តែ​ម្តង ដើម្បី​ជា​ជំនួយ និង​ផ្តល់​ជា​ចំណេះដឹង​ ដល់​អ្នក​ប្រើប្រាស់​ពី​បញ្ហា​របស់​ផលិតផល​ខ្លួន​។ Apple លើក​ឡើង​ថា បញ្ហា​កោង​នេះ​ប៉ះពាល់​លើ iPad Pro LTE។ 

Apple ក៏​បាន​បន្ថែម​ថា iPad នឹង​មិន​កោង​បន្ថែម​ទេ អំឡុង​ពេល​ប្រើ​បាន​មួយ​រយៈ ដោយសារ​ដំណើរការ​ផលិត​។ ក្នុង​នោះ​ក៏​មាន​បញ្ជាក់​ឡើង​វិញ​ពី​ក្រុមហ៊ុន​ ចំពោះ​គោលការណ៍​ផ្លាស់ប្ដូរ​វិញ​ រយៈពេល ១៤ ថ្ងៃ​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ


ប្រភព៖ Fast Company   ប្រែ​សម្រួល៖ ប៊ុនធឿន