ឆ្នាំ២០១៩ លិខិតឆ្លងដែនជប៉ុន នៅតែមានឥទ្ធិពលបំផុតលើពិភពលោក
- 2019-01-11 02:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ២០១៩ លិខិតឆ្លងដែនជប៉ុន នៅតែមានឥទ្ធិពលបំផុតលើពិភពលោក
ចន្លោះមិនឃើញ
យោងតាមគេហទំព័រ Henley Passport Index បានឲ្យដឹងថា ជប៉ុន នៅតែបន្តកាន់កាប់តំណែង «ប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក» សម្រាប់ឆ្នាំ២០១៩ នេះ។
ជប៉ុន បានរក្សាតំណែងកំពូលរបស់ខ្លួនជាលិខិតឆ្លងដែនទេសចរណ៍ងាយស្រួលបំផុត ដែលអាចចូលទៅកាន់ប្រទេសចំនួន ១៩០ ដោយមិនចាំបាច់មានទិដ្ឋាការឡើយ។ ចំណែកឯប្រទេសកូរ៉េខាងត្បូង និង សិង្ហបុរី បានឈរនៅតំណែងលេខ២ អាចចូលទៅកាន់ប្រទេសចំនួន ១៨៩ ដោយមិនចាំបាច់មានទិដ្ឋាការ។
ខាងក្រោមនេះគឺជាប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក ប្រចាំដើមឆ្នាំ២០១៩៖
#១ ជប៉ុន (១៩០ ប្រទេស)
#២ សិង្ហបុរី, កូរ៉េខាងត្បូង (១៨៩ ប្រទេស)
#៣ បារាំង, អាល្លឺម៉ង់ (១៨៨ ប្រទេស)
#៤ ដាណឺម៉ាក, ហ្វាំងឡង់, អ៊ីតាលី, ស៊ុយអែត (១៨៧ ប្រទេស)
#៥ លុចហ្សំបួរ, អេស្ប៉ាញ (១៨៦ ប្រទេស)
#៦ អូទ្រីស, ហូឡង់, ន័រវែស, ព័រទុយហ្គាល់, ស្វីស, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក (១៨៥ ប្រទេស)
#៧ បែលហ្សិក, កាណាដា, ក្រិក, អៀរឡង់ (១៨៤ ប្រទេស)
#៨ ឆេក (១៨៣ ប្រទេស)
#៩ ម៉ាល់តា (១៨២ ប្រទេស)
#១០ អូស្ត្រាលី, អ៊ីស្លង់, នូវែលហ្សេឡង់ (១៨១ ប្រទេស)
ខាងក្រោមនេះគឺជាប្រទេសដែលមានលិខិតឆ្លងដែនអន់បំផុតលើពិភពលោក៖
#៦ ប៉ាឡេស្ទីន, ស៊ូដង់ (៣៩ ប្រទេស)
#៥ អេរីត្រូមី (៣៨ ប្រទេស)
#៤ យេមែន (៣៧ ប្រទេស)
#៣ ប៉ាគីស្ថាន (៣៣ ប្រទេស)
#២ សូម៉ាលី, ស៊ីរី (៣២ ប្រទេស)
#១ អាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់ (៣០ ប្រទេស)
ចុចអាន៖