Kratie​ FC​ ត្រូវ​ជួប​​ក្រុម​យុវជន​រកា​កណ្ដាល​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​

  • 2019-01-11 04:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​៤០​ថ្ងៃ​ពាន​រង្វាន់​បាល់ទាត់​៧​មករា​តេជោ​សន្តិភាព​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​ ដោយ​ក្រុម​ បាល់​ទាត់​ Kratie​ FC​ ត្រូវ​ជួប​ជា​មួយ​ក្រុម​យុវជន​រកា​កណ្តាល​។

ក្រុម Kratie FC

សម្រាប់​ក្រុម​ Kratie​ FC​ បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ជា​លើក​ទី​៣​ក្នុង​ការ​ចូល​រួម​ពាន​៣​លើក​ជា​កំណត់​ត្រា​ដំបូង​គេ​ក្នុង​ខេត្ត​ បន្ទាប់​ពី​យក​ឈ្នះ​យុវជន​ស្រលាញ់​សន្តិភាព​ ដែល​ជា​ក្រុម​លេខ​២​ក្នុង​ពូល​ជា​មួយ​គ្នា​ក្នុង​លទ្ធផល​២​ទល់​១។

រកា​កណ្តាល​បាន​យក​ឈ្នះ​ក្រុម​សេះ​ស​សន្តិភាព​ថ្ម​គ្រែ​ ក្នុង​លទ្ធផល​ ៣​ទល់​១​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​២​ឆ្នាំ​ជាប់​គ្នា។​

ក្រុម​រកា​កណ្តាល​

ក្រុម​ទាំង​ពីរ​ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​តែ​មួយ​លើក​ប៉ុណ្ណោះ​ក្នុង​ពាន​រង្វាន់​ខេត្ត​ឆ្នាំ​២០១៧​ ក្នុង​ពូល​ B​ ដោយ​កាល​នោះ​ Kratie​ FC​ បាន​យក​ឈ្នះ​ ៤​ទល់​១។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​១២​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២​រសៀល​ នៅ​ទីលាន​បាល់ទាត់​ខេត្ត​ក្រចេះ។

តើ​ Kratie FC​ អាច​សាង​កំណត់​ត្រា​ជា​ជើង​ឯក​៣​លើក​ក្នុង​ការ​ចូល​រួម​ពាន​​នេះ​ទាំង​៣​លើក​ទេ​ ​ឬ​មួយ​ ក្រុម​រកា​កណ្តាល​អាច​ស្វែង​រក​ពាន​ជា​លើក​ទី​១?

អត្ថបទ៖ ជាន ចាន់រ៉ា