សួនសត្វនៅចិនបង្អត់អាហារសត្វព្រៃខ្លាំងពេក ដល់ថ្នាក់ខ្លាស៊ីដីជាអាហារ (មានវីដេអូ)

  • 2019-01-11 04:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ខ្លា​បេងហ្កាល់​ពណ៌​ស​មួយ​ក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស៊ី​ដី​ជា​អាហារ​នៅ​ក្នុង​ទ្រុង​នៃ​សួន​សត្វ​មួយ​ក្នុង​ប្រទេស​ចិន។

យោង​តាម​អ្នក​ទៅ​ទស្សនា​សួន​សត្វ​ឈ្មោះ Wang ដែល​បាន​ថត​វីដេអូ​នេះ​ឲ្យ​ដឹង​ថា សត្វ​ខ្លា​ពណ៌​ស​មាន​សភា​អាក្រក់​បំផុត​ដោយ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​ប៉ុណ្ណោះ ខណៈ​ដែល​វា​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ក្នុង​សួនសត្វ Wuhan ភាគ​កណ្ដាល​ប្រទេស​ចិន។ លោក Wang បន្ដ​ទៀត​ថា ក្នុង​ទ្រុង​នោះ​មិន​ឃើញ​មាន​អាហារ​នោះ​ទេ ប៉ុន្តែ​សត្វ​ខ្លា​នៅ​តែ​បន្ដ​លិឍ​ដី​ហើយ​ទំពា​ទៀតផង។ យ៉ាង​ណា​មិញ ខាង​សួន​សត្វ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក Wang ហើយ​បញ្ជាក់​ថា​សត្វ​ខ្លា​មាន​សុខភាព​ល្អ​នោះ​ទេ។

លោក Wang ថែម​ទាំង​បាន​បង្ហោះ​វីដេអូ​នេះ​ទៅ​ក្នុង​បណ្ដាញ​សង្គម Weibo រហូត​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បារ​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។ ប៉ុន្តែ​គណនី​របស់​សួន​សត្វ បាន​ចូល​ទៅ​បញ្ចេញ​មតិ​ថា សត្វ​ខ្លា​នេះ​មាន​អាយុ ៧​ឆ្នាំ និង​ទម្ងន់​ប្រហែល ១២០ គីឡូម៉ែត្រ​ហើយ​មាន​សុខភាព​ល្អ។ យ៉ាង​ណា​មិញ យោង​តាម WWF ឲ្យ​ដឹង​ថា ទម្ងន់​ជា​មធ្យម​របស់​ខ្លា​បេងហ្កាល់​ពណ៌​ស​គឺ​ប្រមាណ​ជា ២៥០​គីឡូក្រាម​ឯណោះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី