ខ្វះ​តែ​ ៨​ថ្ងៃ​ទៀត​ទេ​គ្រប់គ្នា​នឹង​បាន​ឃើញ Pacquiao ឡើង​ប្រកួត​ការពារ​ខ្សែ​ក្រវាត់

  • 2019-01-11 07:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao នឹង​ត្រូវ​ការពារ​ខ្សែ​ក្រវាត់​ពិភពលោក WBA welterweight ជាមួយ​ជើង​ខ្លាំង​អាមេរិក Adrien Broner ក្នុង​ខែ​នេះ។

នេះ​គឺ​លើក​ដំបូង​ដែល Pacquiao ចេញ​មក​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន ដែល​គេ​បាន​ឈ្នះ​លើ​កីឡាករ Lucas Matthysse កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៨។ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ១៩ ខែ មករា ឆ្នាំ ២០១៩ នៅ​ឯ MGM Grand Arena ទីក្រុង Las Vegas។

ក្រៅ​ពី​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នៅ​មាន​ការ​ប្រកួត​សំខាន់ៗ​ជា​ច្រើន​ទៀត​ដូច​ជា៖

  • Rau'shee Warren vs Nordine Oubaali (bantamweight)
  • Badou Jack vs Marcus Browne (light-heavyweight)
  • Jhack Tepora vs Hugo Ruiz (featherweight)
  • George Kambosos Jr vs Rolando Chinea (lightweight)
  • Desmond Jarmon vs Canton Miller (super-featherweight)
  • Destyne Butler vs TBC (welterweight)

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ