រំភើប​ពេក​ Samsung ជ្រុល​ដៃ​បង្ហាញ​រាង​ Galaxy S10 ​

  • 2019-01-11 07:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​មួយ​ខែ​ទៀត​ទើប​ Galaxy S10 ប្រកាស​ចេញ​ជា​ផ្លូវ​ការ ពោល​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ ​មុន​ការ​ប្រកាស​នេះ​ Samsung ​បែរ​ជា​បាន​ជ្រុល​ដៃ​បង្ហាញ​ពី​រចនាបថ​​ថ្មី​លើ​ស្មាតហ្វូន​ត្រកូល​ Galaxy ជំនាន់​ចុង​ក្រោយ។

រូបភាពមុន

​​​​​​​​​​​​​​លើ​វិបសាយ​ Newsroom ​របស់​ក្រុមហ៊ុន​ Samsung ផ្ទាល់​ដែល​មាន​បង្ហាញ​អំពី​​ផល​ប្រយោជន៍​នៃ​ One UI ​គេ​ឃើញ​ថា​ Samsung បាន​ថ្លោះធ្លោយ​​បញ្ចូល​រូប​មួយ​សន្លឹក​ដែល​ទំនង​ជា​រូបរាង​របស់​ Galaxy S10។ រូបរាង​របស់​ Galaxy S10 គឺ​មាន​ស៊ុម​អេក្រង់​ស្ដើង​ជាង​មុន, មាន​អេក្រង់​រាង​កោង និង​ជា​ពិសេស​គឺ​មាន​​រន្ធ​កាមេរ៉ា​បង្កប់​លើ​អេក្រង់។

រូបភាពថ្មី

នៅ​ពេល​គេ​ចាប់​បាន​ចំណុច​នេះ Samsung បែរ​ជា​បាន​លុប​រូបភាព​នោះ​ចេញ ជំនួស​មក​វិញ​នូវ​រូបភាព​ថ្មី​។ រូបភាព​ថ្មី​គឺ​បង្ហាញ​ពី​ស្មាតហ្វូន​ដែល​មាន​ស៊ុម​អេក្រង់​ក្រាស់​ជាង​មុន និង​​មិន​មាន​រន្ធ​កាមេរ៉ា​ Selfie ដូច​មុន​ឡើយ៕ ​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង