Son នឹង​អវត្តមាន​ប្រកួត​ Spurs ណា​ខ្លះ​ពេល​ទៅ​ជួយ​កូរ៉េ​នៅ Asian Cup

  • 2019-01-11 08:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham ដែល​កំពុង​មមាញឹក​ក្នុង​ការ​ដណ្ដើម​ពាន​៤​នៅ​ក្នុង​ដៃ​នោះ​ នឹង​ត្រូវ​បាត់បង់​កម្លាំង​សំខាន់​ជួរ​មុខ​ម្នាក់​គឺ Son Heung-min ដោយ​សារ​ជាប់​កាតព្វកិច្ច​ទៅ​ជួយ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​នៅ​ Asian Cup។​

ក្រុម​លោក​ Mauricio Pochettino កំពុង​ប្រដេញ​ពិន្ទុ​កំពូល​តារាង​នៅ Premier League, ត្រូវ​លេង​​ជុំ​ទី​៤​ FA Cup, វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Champions League និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ League Cup។ ស្រប​ពេល​ជាប់​ដៃ​លេង​ពាន​ទាំង​នេះ​ Son ឯណោះ​វិញ​ក៏​មាន​កាតព្វកិច្ច​សារ​ជា​ថ្មី​ទៅ​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ផង​ដែរ។​

កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​អវត្តមាន​ជួយ​ជម្រើស​ជាតិ​ក្នុង​ប្រកួត​ប៉ះ​ ហ្វីលីពីន​ម្ដង​មក​ហើយ​ដោយ​សារ​ជាប់​លេង​ League Cup ជើង​ទី​១​ឲ្យ​ Spurs ឈ្នះ​ Chelsea។ ប៉ុន្តែ​រូប​គេ​នឹង​ទៅ​ជួយ​ពេល​កូរ៉េ​ខាង​ត្បូង​ប៉ះ កាហ្សាក់ស្ថាន​ និង​ចិន​ ​ថ្ងៃ​ទី​១១ និង​១៦​ ខែ​វិច្ឆិកា​ បើ​សិន​គ្មាន​ការ​ប្រែប្រួល។​

អំឡុង​ពេល​បម្រើ​ជាតិ​នេះ​ Son នឹង​អវត្តមាន​ប្រកួត​ដែល​ Spurs ប៉ះ​ Manchester United។​ ក្នុង​ករណី​កូរ៉េ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ Son នឹង​បន្ត​អវត្តមាន​ចំ​ប្រកួត​ប៉ះ Fulham ហើយ​បើ​ឡើង​ដល់​វគ្គ​៨​ក្រុម​រូប​គេ​នឹង​អវត្តមាន​ប្រកួត​ប៉ះ​ Chelsea នៅ​ League Cup និង​ FA Cup ទល់​ Crystal បន្ថែម។​

ក្នុង​ករណី​កូរ៉េ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មាន​ន័យ​ថា​កីឡាករ​ពាក់​លេខ​៧​​នឹង​អវត្តមាន​ប្រកួត​ប៉ះ​ Watford ហើយ​បើ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​រូប​គេ​នឹង​អវត្តមាន​ប្រកួត​ប៉ះ​ Newcastle ថែម​ទៀត៕

​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន