Harley-Davidson ចេញម៉ូតូអគ្គិសនី តម្លៃស្មើឡាន Prius 2010
- 2019-01-12 04:39:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Harley-Davidson ចេញម៉ូតូអគ្គិសនី តម្លៃស្មើឡាន Prius 2010
ចន្លោះមិនឃើញ
ក្រុមហ៊ុន Harley-Davidson បានបង្ហាញម៉ូតូអគ្គិសនីលើកដំបូងរបស់ខ្លួននៅពិព័រណ៍ CES ឆ្នាំ២០១៩ នៅទីក្រុងឡាសវេហ្គាស។
ម៉ូតូ “មួរហ្គែរភ្លាមទៅមុខភ្លែត” នេះគឺពុំមានឈ្នាន់ដាក់លេខនិងបំពង់ស៊ីម៉ាំងទេ ប៉ុន្តែជាមួយហ្គែរមួរបង្កើនល្បឿនទៅមុខយ៉ាងងាយស្រួល ក្រុមហ៊ុននេះសង្ឃឹមថានឹងយកឈ្នះចិត្តអតិថិជនដែលគាំទ្រម៉ូតូធំ Harley ជាយូរមកហើយនោះ។
ដោយមានឈ្មោះថា ម៉ូតូ LiveWire ម៉ូតូអគ្គិសនី (EV) ដំបូងរបស់ក្រុមហ៊ុន Harley អាចបើកក្នុងល្បឿនអតិបរមា ១៩៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបើកបរទាំងក្នុងទីក្រុងនិងផ្លូវហាយវេបានចម្ងាយ ១៧៧ គីឡូម៉ែត្រ។ ក្រុមហ៊ុន Harley-Davidson និយាយថា ម៉ូតូនេះអាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើពេលត្រឹម ៣,៥ វិនាទីប៉ុណ្ណោះ។
ការបញ្ជាទិញជាមុនសម្រាប់ម៉ូតូតម្លៃ ៣០ ០០០ ដុល្លារនេះឥឡូវបានបើកនៅសហរដ្ឋអាមេរិកហើយ។ ម៉ូតូនេះនឹងចាប់នាំចេញទៅលក់ក្រៅស្រុកនៅត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ នេះ៕