វិធី​៧​យ៉ាង​ងាយៗ ដើម្បី​សន្សំសំចៃ​ប្រេង​ឡាន​របស់​អ្នក​

  • 2019-01-12 07:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ការ​ចំណាយ​តិច​លើ​ប្រេង​ឥន្ធនៈ​គឺ​ជា​អ្វី​ដែល​យើង​ទាំង​​អស់​គ្នា​ត្រូវ​ការ។ គ្រួសារ​អាមេរិក​ជា​មធ្យម​ចំណាយ​ប្រហែល ២ ០០០ ដុល្លារ​ក្នុង​១​ឆ្នាំ​លើ​ប្រេង​ឥន្ធនៈ​សម្រាប់​រថយន្ត​របស់​ពួកគេ ខណៈ​ដែល​ប្រទេស​ក្តៅ​ដូច​កម្ពុជា លទ្ធភាព​ស៊ីសាំង​របស់​ឡាន​ក៏​កាន់​តែ​ខ្ពស់។

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​១០​យ៉ាង​ងាយៗ ដើម្បី​សន្សំសំចៃ​ប្រេង​ឡាន​របស់​អ្នក៖

១ សង្កេត​មើល​កង់​រថយន្ត​ថាតើ​តឹង​មាន​ធូរ​ឬ​អត់

ការ​បើកបរ​ទាំង​សំបក​កង់​មិន​គ្រប់​ខ្យល់​ស៊ីសាំង​ជាង​ធម្មតា​ចន្លោះ​ពី ១០ ទៅ ៣១%។ នេះ​បើ​តាម​វេបសាយ Brightside។

២ បើក​ដោយ​ល្បឿន​ថេរ និង ការ​ជាន់​ហ្រ្វាំង​ថ្នមៗ

ការ​បើក​ដោយ​ល្បឿន​ថេរ​អាច​សន្សំសំចៃ​ប្រេង​រហូត​ដល់​២០%។ ដូច្នេះ​កុំ​ព្យាយាម​​បន្ថែម​ល្បឿន​ឬ​ជាន់​ហ្រ្វាំង​ង៉ក់ៗ។

៣ ព្យាយាម​ទុក​គូទ​ក្រោយ​ឲ្យ​ទំនេរ

រថយន្ត​ផ្ទុក​ឥវ៉ាន់​កាន់​តែ​ធ្ងន់ វា​កាន់​តែ​ស៊ីសាំង។ ប្រភព​ខាង​លើ​បន្ថែម​ថា ការ​ដាក់​អីវ៉ាន់​នៅ​គូទ​ក្រោយ​ប្រហែល​៥០​គីឡូក្រាម ឡាន​ស៊ីសាំង​យ៉ាងហោច​លើស​ពី​ធម្មតា​២%។

​៤ គួរ​ចត​ឡាន​នៅ​ក្រោម​ម្លប់

ការ​ចត​ឡាន​នៅ​ក្រោម​ម្លប់ នឹង​ធ្វើ​ឲ្យ​អ្នក​បន្ថយ​ការ​បើក​ម៉ាស៊ីន​ត្រជាក់​ឡាន។ បន្ថយ​ម៉ាស៊ីន​ត្រជាក់ បាន​ន័យ​ថា​វា​កាត់​បន្ថយ​ការ​ស៊ី​សាំង​ដូច​គ្នា។ ជាង​នេះ​ទៅ​ទៀត ប្រេង​នៅ​ក្នុង​ឡាន​របស់​អ្នក​នឹង​ហួត​ប្រសិន​បើ​​វា​នៅ​ក្រោម​កំដៅ​ថ្ងៃ។

៥ ប្តូរ​ប៊ូហ្ស៊ី​ចាស់

ប៊ូហ្ស៊ី​ចាស់​ធ្វើ​ឲ្យ​រថយន្ត​ស៊ី​ប្រេង​​ច្រើន​ដល់​ទៅ​៣០%។ ប្រសិន​បើ​ឡាន​របស់​អ្នក​ចេះ​តែ​ស្រក​​ប្រេង​លឿន អ្នក​គួរ​ពិចារណា​ឆែក​មើល​ប៊ូហ្ស៊ី។ បើ​អ្នក​មិន​ច្បាស់​ថា​​​តើ​ប៉ុន្មាន​ខែ​ត្រូវ​ប្តូរ​ប៊ូហ្ស៊ី​ម្តង អ្នក​អាច​សួរ​ជាង​ជំនាញ​ដើម្បី​ជួយ​ណែនាំ​ពី​រឿង​នេះ។

៦ ចាក់​ប្រេង​នៅ​ពេល​ព្រឹក

សម្រាប់​ប្រទេស​ក្តៅ​ដូច​កម្ពុជា ពេល​ព្រឹក​ប្រេង​នឹង​ត្រជាក់​ជាង។ ចាក់​ប្រេង​ពេល​ថ្ងៃ អាច​ធ្វើ​ឲ្យ​ចំហេះ​ដែល​ភាយ​ចេញ​ពី​ធុង​ក្រោម​លក្ខខណ្ឌ​សីតុណ្ហភាព​ពេល​ថ្ងៃ​ក្តៅ​ ដូច្នេះ​សាំង​ក៏​មិន​គ្រប់​លីត្រ​ដែរ។

៧ កុំ​ចាំ​រហូត​ដល់​ឡាន​​ស្ទើរ​អស់​ប្រេង

ចាំ​រហូត​ដល់​ឡាន​​ស្ទើរ​អស់​ប្រេង​អ្នក​នឹង​ចាក់​ប្រេង​នៅ​ស្ថានីយ​ដែល​ជិត​បំផុត​ព្រោះ​អ្នក​គ្មាន​ជម្រើស ដូច្នេះ​មិន​ថា​ជា​សាំង​ល្អ​ឬ​មិន​ល្អ​ អ្នក​ត្រូវ​តែ​បង្ខំ​ចិត្ត​ចាក់។ ប្រើប្រាស់​ប្រេង​​មិន​ល្អ មិន​ត្រឹម​តែ​ឡាន​មិន​ស្ទុះ​ទេ តែ​ថែម​ទាំង​ឆាប់​អស់​ប្រេង​ទាំង​នោះ​ក៏​ស្រក​លឿន​ផង​ដែរ៕


ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខ លាងហ៊ត