ទីបំផុត​មាន​ដំណឹង​ពី​ឆ្នាំង​សាក Wireless របស់ Apple ហើយ

  • 2019-01-13 02:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៧ ក្រុមហ៊ុន Apple បាន​បើក​សករាជ​ថ្មី​របស់​ស្មាត​ហ្វូន​ខ្លួន​គឺ iPhone X ដែល​ជា iPhone ដំបូង​បំផុត​ដែល​ប្រើ​អេក្រង់​លាត​ប្រភេទ OLED និង​ផ្លាស់​ប្ដូរ​របៀប​ប្រើប្រាស់​សឹង​តែ​ទាំង​ស្រុង​ខុស​ពី​ iPhone ស៊េរី​មុន​ៗ។ ក្នុង​ឱកាស​នោះ Apple ក៏​បាន​ឆ្លៀត​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​គឺ​ឆ្នាំង​សាក wireless​ ដែល​គេ​ស្គាល់​ថា Apple AirPower នោះ ដែល​មាន​សមត្ថភាព​សាក​ឧបករណ៍ ៣ ក្នុង​ពេល​តែ​មួយ មាន iPhone, Apple Watch និង កាស AirPods ដែល​មាន​ប្រអប់​សាក​ដោយ​មិន​ប្រើ​ខ្សែ។

យ៉ាងណាមិញ អស់​ពេល​ជាង ១៥ ខែ​មក​ហើយ​ដែល​គេ​មិន​ឃើញ​មាន​ដំណឹង​ពី AirPower សោះ រហូត​ទាល់​តែ​ពេល​​ថ្មី​ៗ​នេះ មាន​គណនី Twitter មួយ​បាន​បង្ហោះ​សារ​ស្វាគមន៍​ការ​ខិត​ចូល​មក​ដល់​នៃ​ឆ្នាំង​សាក​ AirPower របស់ Apple នេះ ក្រោយ​ពី​ខ្លួន​បាន​ទទួល​ដំណឹង​ពី​ប្រភព​មួយ​ចំនួន ដែល​ជា​អ្នក​ផលិត​កាស AirPods និង ខ្សែ​សាក​ឲ្យ​ Apple។

គណនី ChargerLAB's បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​ទាំង​ ២ នោះ​មាន​ក្រុមហ៊ុន Luxshare Precision និង Pegatron ថា Apple AirPower កំពុង​តែ​ស្ថិត​នៅ​ក្នុង​សង្វាក់​ផលិតកម្ម​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​សិក្សា​ស្រាវជ្រាវ​អស់​ពេល​ជា​យូរ​ហើយ​នោះ។ ខាង​ក្រុមហ៊ុន​ Pegatron ក៏​បាន​ផ្ដល់​ជា​កាល​បរិច្ឆេទ​ដែរ​សម្រាប់​ការ​ចាប់​ផ្ដើម​ផលិត​ឆ្នាំង​សាក Wireless AirPower នេះ គឺ​នៅ​​ថ្ងៃ​ទី ២១ ខែ​មករា​នេះ​ហើយ។

តាម​ពិត​ទៅ នៅ​ចុង​ឆ្នាំ ២០១៧ Apple បាន​បង្ហាញ AirPower ជា​លើក​ដំបូង​ហើយ​បាន​ប្រាប់​ទៅ​កាន់​អ្នក​ប្រើប្រាស់​ថា AirPower នឹង​មាន​ចេញ​លក់​នៅ​ក្នុង​ឆ្នាំ ២០១៨ តែ​ដោយ​សារ​តែ​មាន​បញ្ហា​បច្ចេកទេស​ ព្រោះ​ការ​បែង​ចែក​ចរន្ត​មិន​ស្មើ​គ្នា​ពេល​សាក​ឧបករណ៍​ច្រើន និង​ការ​ឡើង​កម្ដៅ​ខ្លាំង​ខុស​ធម្មតា​ទៀត​នោះ ធ្វើ​ឲ្យ Apple ត្រូវ​ចំណាយ​ពេល​សិក្សា និង​ដោះស្រាយ​បញ្ហា​ទាំង​នោះ​សិន មុន​ពេល​ដាក់ AirPower ក្នុង​សង្វាក់​ផលិតកម្ម។

ចុចអាន៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម