D.O ខំខ្ចី Instagram របស់ Sehun និយាយអរគុណ Fan តែជួបរឿងល្អសើចមួយ
- 2019-01-13 03:44:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
D.O ខំខ្ចី Instagram របស់ Sehun និយាយអរគុណ Fan តែជួបរឿងល្អសើចមួយ
ចន្លោះមិនឃើញ
ថ្ងៃទី ១២ ខែមករា គឺជាថ្ងៃខួបកំណើតរបស់ D.O តារាចម្រៀងសំឡេងធ្ងន់ប្រចាំក្រុម EXO ដូចនេះអ្នកគាំទ្រជាច្រើនលើសលប់ បាននាំគ្នាបង្ហោះសារជូនពរតារាប្រុសរូបនេះ ព្រមជាមួយនឹង Hashtag ដែលសរសេរថា #HappyKyungsooDay, #HappyDODay និង #PrinceKyungsooDay ពេញបណ្ដាញសង្គមជុំវិញពិភពលោក។
ជាក់ស្ដែង ដើម្បីជាការតបស្នងនូវទឹកចិត្តដ៏មានតម្លៃរបស់អ្នកគាំទ្រទាំងឡាយរបស់ខ្លួន D.O ក៏បានផ្ញើសារ "អរគុណ” តាមរយៈគណនី Instagram របស់ Sehun។ ដោយហេតុថា ចង់បង្ហាញនូវក្ដីរំភើបចំពោះអ្នកគាំទ្រ ដែលបានជូនពរលោក D.O ក៏បានសុំជំនួយពីសមាជិករួមក្រុម គឺ Sehun ដោយខ្ចីគណនី Instagram ដើម្បី Live និយាយអរគុណដល់គ្រប់គ្នា។
ពេលឃើញភ្លាម អ្នកមើល Live នោះក៏ទប់សំណើចមិនជាប់ដែរ ព្រោះ D.O មិនសូវស្ទាត់ក្នុងការ Live តាមរយៈ Instagram។ បែបនេះហើយ ទើបលោកចាប់ផ្ដើមនិយាយភ្លាម ពេលឃើញកាមេរ៉ា ប៉ុន្តែត្រូវបាន Sehun ឃាត់ច្រើនដង និងរង់ចាំអ្នកចូលមើលច្រើនសិន។
ទិដ្ឋភាពពេល Live នោះ ពេញទៅដោយភាពរីករាយ រវាងតារាប្រុសទាំង ២ និងអ្នកគាំទ្រ ហើយសម្រាប់អ្នកដែលខកខានមិនបានចូលមើលការ Live ផ្ទាល់ ក៏អាចទស្សនាបានតាមរយៈវីដេអូនោះ ដូចខាងក្រោម៖