ទីបំផុត​បំណងចង់ជួបគ្នា​របស់ Taew និង Lisa បាន​សម្រេច ហើយនេះជាទិដ្ឋភាពពេលជួប

  • 2019-01-13 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ធ្លាប់​ជ្រាប​ស្រាប់​ តារាសម្ដែង​ Taew Nataponh គឺជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ក្រុម​ចម្រៀង​ K-Pop BLACKPINK ជាពិសេស​ Lisa។

ជា​ពេល​វេលា​ដ៏​អស្ចារ្យ​ ស្របពេល​ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ BLACKPINK រៀបចំ​ឡើង​ក្នុង​ប្រទេស​ថៃ អ្នក​គាំទ្រ​របស់​ក្រុម​នេះ​ជា​ច្រើន​បាន​នាំគ្នា​ទៅ​ចូលរួម​ទស្សនា​ ហើយ​ក្នុង​នោះ​ក៏​មាន​ Taew និង​ Mew ដែរ។

អាច​និយាយបាន​ថា​ ក្ដី​ស្រមៃរបស់ Taew និង​Lisa បាន​ក្លាយជា​ការ​ពិត​ ស្របពេលពួកគេទាំង ២​នាក់​ជាអ្នកគាំទ្រ​គ្នា​ទៅវិញទៅមក​ និង​ចង់​ជួបគ្នាផ្ទាល់​ជាយូរមកហើយ។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ ក្រៅ​ពី​បាន​ឃើញ​ការ​សម្ដែង​ពិសេស​របស់​ក្រុម​សំណព្វ​ចិត្ត​ហើយ​ តារា​ស្រី​ទាំង​ ២​ក៏​មាន​ឱកាស​បាន​ជួប​ផ្ទាល់​ជាមួយ​សមាជិក​ក្នុង​ក្រុម​ជាទី​ស្រឡាញ់​គឺ Lisa និង​ Rosé នៅ​ក្រោយ​ឆាក​ផងដែរ។ ទិដ្ឋភាព​នៃ​ការ​ជួប​ផ្ទាល់​ Taew បាន​បង្ហាញ​កាល​ពី​ម្សិលមិញ​នេះ​ ហើយ​ទាំង​ វីដេអូ​ និង​រូបភាព​ថត​ជុំគ្នា​រវាង​តារា​ថៃ និង​តារា K-Pop នេះ​កំពុង​ត្រូវ​បាន​បង្ហោះ​តៗគ្នាពេញ​បណ្ដាញ​សង្គម៕

ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ យី សុធារី