​សាក​ចឹង​ម្តង​មើល យក​កាស AirPods ដាក់​ជាមួយ​ទូរសព្ទ Android ស្គាល់​គ្នា​អត់?

  • 2019-01-14 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រហែល​ជា​អ្នក​ទាំង​អស់​ប្រាកដ​ជា​ធ្លាប់​ដឹង​ហើយ​ថា កាស​ឥត​ខ្សែ AirPods របស់ Apple ភាគ​ច្រើន​គេ​យក​ទៅ​ភ្ជាប់​ជាមួយ iPhone។ ចុះ​បើ​យក​ទៅ​ភ្ជាប់​ជាមួយ​ទូរសព្ទ​ប្រភេទ Android វិញ តើ​វា​ស្គាល់​គ្នា​ឬ​អត់?

​ក្រុម​ការងារ macrumors បាន​បង្ហាញ​ចម្លើយ​ងាយៗ​ឲ្យ​អ្នក​ដែល​ចោទ​សួរ​បាន​ដឹង​ថា វា​អាច​ស្គាល់​គ្នា​មិន​ប្រកាន់ iOS ឬ Android ទេ ព្រោះ​វា​ប្រើ​បច្ចេកវិទ្យា Bluetooth ដែល​មាន​លើ​យូរ​ណាស់​មក​ហើយ។ ឯ​របៀប​ភ្ជាប់​ក៏​ងាយ​ស្រួល​ដែរ។

ដូច​នេះ បើ​អ្នក​ចង់​សាក​បទពិសោធន៍​ប្រើ​កាស​ឥត​ខ្សែ​របស់ Apple តែ​មិន​ចង់​ទិញ iPhone អាច​យក​ភ្ជាប់​ជាមួយ​ទូរសព្ទ Android អ្នក​ក៏​បាន៕​

អានបន្ត៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី