​ចេញ​រាង​ច្បាស់​ៗ SONY Xperia XZ4 កាមេរ៉ា ៣ គ្រាប់​និង​មាន​បច្ចេកវិទ្យា 5G

  • 2019-01-15 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Xperia XZ4 នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​របស់ SONY ដែល​មាន​បំពាក់​បច្ចេកវិទ្យា 5G នៅ​ឆ្នាំ ២០១៩។ ស្មាតហ្វូន​ចុង​ក្រោយ​បង្អស់​នេះ បាន​លេច​ចេញ​រូបរាង​ច្បាស់​ៗ​ហើយ តាម​រយៈ​ការ​បែក​ធ្លាយ​នៃ​សំបក និង​អេក្រង់​ផ្នែក​ខាង​មុខ រួម​ទាំង​តួខ្លួន​ទាំង​មូល XZ4​ នឹង​មាន​កាមេរ៉ា​ដល់​ទៅ ៣ គ្រាប់ ប៉ុន្តែ​ចំពោះ​តួនាទី​នៃ​ឡេន​កាមេរ៉ា​និមួយៗ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ។ ។

Xperia XZ4 ​អាច​នឹង​មាន​អេក្រង់៦,៥ អ៊ិញ​ដោយ​មិន​រចនា​ផ្នែក​ខាង​មុខ​ឆក ឬ​បង្កប់​កាមេរ៉ា​លើ​អេក្រង់(hole in display) នោះ​ទេ ពោល​គឺ SONY នៅ​តែ​រក្សា​ការ​រចនាបថ​ធម្មតា​ដដែល។ ​ត្បិត​ថា ៦,៥ អ៊ិញ បើ​តាម​ការ​ប្រៀប​ធៀប​អេក្រង់​នេះ​ដែរ មាន​ប្រវែង​វែង​ជាង iPhone Xs Max ​ទៅ​ទៀត។

រូបបែក​ធ្លាយ​​សំបកការពារ XZ4

​ឯ​មុខ​ងារ​ផ្សេងៗ​ដែល​គេ​ដឹង​គឺ វា​នឹង​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​កម្លាំង ៤៦,៥ វ៉ាត់​ប្រើប្រាស់​បន្ទះ​ឈីប Qualcom Snapdragon 855 ​ដែល​ទទួល​បាន​ពិន្ទុ​លើ​កម្មវិធី Antutu ដល់​ទៅ ៣៩៥ ៧២១ ពិន្ទុ។

​ទោះ​ជា​មិន​ទាន់​ប្រកាស​ចេញ​ផ្លូវការ​ពី SONY តែ​ពិន្ទុ​ប៉ុណ្ណេះ ​ល្មម​អាច​ឲ្យ​ត្រកូល Sony ឆ្នាំ ២០១៩ នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដែល​មាន​ល្បឿន​ដំណើរការ​លឿន​បំផុត ធៀប​នឹង​ស្មាតហ្វូន​កំពូល​របស់ Huawei ឬ Apple៕

អេក្រង់​ផ្នែក​ខាង​មុខ XZ4

អានបន្ត៖

ប្រភព៖ GSMarena | Techradar   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម