អត់​មាន​ពាក្យ​អរគុណ​ទេ! កាត​បញ្ចូល​លុយ​រៀល​របស់ Smart មាន​រង្វាន់​គ្រប់​សន្លឹក សំខាន់​មាន XS Max ទៀត

  • 2019-01-15 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី កោស​ឈ្នះ! កោស​ឈ្នះ! របស់​ Smart បាន​មក​ដល់​ទៀត​ហើយ ដោយ​លើក​នេះ​នឹង​មាន​​រង្វាន់​ជា​ទី​គាប​ចិត្ត​សម្រាប់​ផ្ដល់​ជូន​ដល់​អតិថិជន​ដែល​ប្រើប្រាស់​កាត​កោស​បញ្ចូល​​ទឹក​ប្រាក់​ជា​លុយ​រៀល ចំនួន ៥០០០៛ ឬ ១០០០០៛។

អ្វី​ដែល​​ពិសេស​​នោះ​គឺ គ្រប់​កាត​ទាំង​អស់​សុទ្ធ​តែ​មាន​រង្វាន់​ដោយ​រាប់​ចាប់​ពី​រង្វាន់​ជា​ទឹកប្រាក់​សម្រាប់​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ ​សេវា​​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ ​រួម​ជា​មួយ​រង្វាន់​ធំៗ​ជា​ច្រើន​ដូចជា iPhone XS Max ទូរសព្ទ Smart Prime និង​កញ្ចប់​សេវា​អ៊ីនធឺណិត Smart @Home។

ចាំ​អី​ទៀត?​ ទិញ​កាត​កោស ៥០០០ ​​រៀល ឬ ១០០០០ រៀល​​ឥឡូវនេះ ដែល​មាន​លក់​នៅ​គ្រប់ Smart Shop និង​កន្លែង​លក់​កាត​កោស​ទូទាំង​ប្រទេស ដើម្បី​ទទួល​រង្វាន់​ងាយៗ​ហើយ អាច​គាំទ្រ​លុយ​រៀល​ខ្មែរ​ទៀត៕

អត្ថបទ៖ សុខណា