មកមើល រូបថតដោយដ្រូន ១៥សន្លឹក ល្អជាងគេបំផុតប្រចាំឆ្នាំ ឈ្នះពានរង្វាន់ក្នុងការប្រកួត

  • 2019-01-15 07:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រូបថត​ដោយ​ដ្រូន​ប្រចាំ​ឆ្នាំ​លើក​ទី ៥​ត្រូវ​បាន​បញ្ចប់​ហើយ​ដោយ​បាន​រក​ឃើញ​រូបថត​ល្អ​ជាង​គេ​ដែល​ឈ្នះ​រង្វាន់​ទាំង​៣ចំណាត់​ថ្នាក់។ ជាមួយ​គ្នា​ដែរ រូប​ថត​ដែល​ល្អ​ជាង​គេ​ក៏​ត្រូវ​បាន​ប្រមូល​ផ្ដុំ​សម្រាប់​បង្ហាញ​ដល់​សាធារណ​ដែល​ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍។ ជាក់​ស្ដែង ការ​ថត​រូប​ដោយ​ប្រើប្រាស់​ដ្រូន កំពុង​ពេញ​និយម​ខ្លាំង​ដោយ​សារ​យើង​អាច​ថត​រូប​ពី​លើ​អាកាស​និង​ឃើញ​នូវ​ជ្រុង​ផ្សេង​មួយ​ទៀត​នៃ​សម្រស់​ធម្មជាតិ​របស់​ភព​ផែន​ដី​យើង។ ការ​ប្រកួត​នេះ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ថត​រូប​រាប់​ពាន់​នាក់​ពី​គ្រប់​ប្រទេស​មក​ចូលរួម​ជា​រៀង​រាល់​ឆ្នាំ។

ខាងក្រោមនេះ គឺ​ជា​រូបថតដោយដ្រូន ១៥សន្លឹក ល្អជាងគេបំផុតប្រចាំឆ្នាំ ឈ្នះពានរង្វាន់ក្នុងការប្រកួត ៖

១. សត្វ​តោជាមួយយន្ដហោះដ្រូន ថតដោយ Bachirm

២. Fall in love ថតដោយ Zekedrone

៣. រូបមនុស្សនៅក្នុងវាលគ្រាប់ធញ្ញជាតិ ថតដោយ Germany Photographersworld

៤. រដូវរងា​នៅកណ្ដាលព្រៃ ថតដោយ Photographersworld

៥. បេះផ្កាឈូក ថតដោយ Tuan Nguyen

៦. ឡានដឹកដីដេកលើផ្លូវនៅរុស្ស៊ី ថតដោយ Drone Nest

៧. ស្រែអំបិល Hon Khoi ថតដោយ Trung Pham

៨. វាលខ្សាច់ Al Qudra នៅអារ៉ាប់រួម ថតដោយ Whosane

៩. Cote Rocheuse ថតដោយ Dronecopters

១០. រន្ទះបាញ់នៅកូឡាឡាំពួ ថតដោយ Pete Demarco

១១. កោះរូបរាងត្រី ថតដោយ Milan Photo

១២. Brighton Pier ថតដោយ Lukemaximobell

១៣. រូបថតស្រមោលមនុស្ស២ នាក់ និង​ឆ្កែ២ក្បាល ជាប់ចំណាត់ថ្នាក់លេខ ៣ ថតដោយ Qliebin

១៤. រូបថតទូកនេសាទ ជាប់​ចំណាត់​ថ្នាក់លេខ ២ ថតដោយ Trung Pham

១៥. រូបថតហ្វូងដំរីទឹក ជាប់​ចំណាត់​ថ្នាក់​លេខ ១ ថតដោយ Zekedrone

ចុចអាន ៖

ប្រភព៖ Boredpanda   ប្រែសម្រួល ៖ រ័ត្ន